ព័ត៍មានសុខភាព
សុខភាព៖ ការ​លើស​ទម្ងន់ អាចជួយ​អ្នកជំងឺ​ខ្សោយបេះដូង
30, Dec 2014 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា អ្នកជំងឺ​ខ្សោយបេះដូង​ដែល​ធាត់ អាច​រស់នៅ​បានយូរ ជាង​អ្នកមាន​ទម្ងន់​ធម្មតា ដែល​វិ​វត្ត​ទៅជា បញ្ហា​ពិការភាព។
អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​អ្នកជំងឺ​ជិត ១.៥០០ នាក់ ដែល​ភាគច្រើន ពួកគេ គឺ​លើស​ទម្ងន់ ឬ​ធាត់ មុន​នឹងធ្វើ​រោគវិនិច្ឆ័យ​របស់​ពួកគេ។ ពួកគេ​បាន​រកឃើញថា ៣៨ ភាគរយ នៃ​មនុស្ស​ធាត់ និង ៤៥ ភាគរយ​នៃ​អ្នក​ដែល​លើស​ទម្ងន់ បាន​ស្លាប់​លើសពី ១០ ឆ្នាំ ធៀប​ទៅនឹង ៥១ ភាគរយ​នៃ​អ្នកជំងឺ​ដែលមាន​ទម្ងន់​ធម្មតា។



ភាពខុសប្លែក​គ្នា គឺ​នៅ​ដដែល ទោះបីជា​ពួកគេ មាន​បញ្ហា​ដទៃទៀត​ដូចជា ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺលើសឈាម​ក៏ដោយ។

វេជ្ជបណ្ឌិត អា​នី​តា ដេ​ស​វាល (Anita Deswal) បាន​និយាយថា នៅពេលនេះ ហេតុផល​ចំពោះ​ការផ្សារភ្ជាប់​ដែល​វិជ្ជមាន គឺ​មិនទាន់​ច្បាស់​នោះទេ។

វេជ្ជបណ្ឌិត ហ្គ្រេ​ក ហ្វូ​ណា​រ៉ូ​វ (Gregg Fonarow) បាន​និយាយថា វា​អាចទៅរួច ដែល ខ្លាញ់ អាចជា​អ្នកការ​ការពារ។

វេជ្ជបណ្ឌិត Fonarow បាន​និយាយថា ការស្រាវជ្រាវ​នេះ មិនគួរ​ត្រូវបាន​យក​ដូច​ទៅនឹង អ្នក​ដែល​មិនមាន​ជំងឺខ្សោយបេះដូង ដែល​លើស​ទម្ងន់​នោះទេ នៅពេលដែល​នេះ នឹង​បង្កើន​ហានិភ័យ ក្នុង​ការវិវត្ត​ទៅជា​ជំងឺខ្សោយបេះដូង ជំងឺ​បេះដូង​ដទៃទៀត និង​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​ដំបូង​នោះ។

វា​ត្រូវបាន​គេ​ដឹងថា ការ​ធាត់ បង្កើន​ហានិភ័យ​នៃ​ជំងឺខ្សោយបេះដូង ដែល​មានន័យថា បេះដូង មិនអាច​ច្របាច់​ឈាម ដូចដែល​វា​បានធ្វើ​នោះទេ។ វេជ្ជបណ្ឌិត Deswal បាន​និយាយថា ទោះជា​យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ចំពោះ​អ្នកជំងឺ​ខ្សោយបេះដូង ការ​លើស​ទម្ងន់ និង​ការ​ធាត់ ត្រូវបាន​ផ្សារភ្ជាប់ ជាមួយនឹង​ការរស់នៅ​បានយូរ​ជាង ធៀប​ទៅនឹង​អ្នក​ដែលមាន​ទម្ងន់​ធម្មតា។

គាត់​និយាយថា វា​អាចទៅរួច ដែល​ការ​ធាត់ និង​ការ​លើស​ទម្ងន់ ចំពោះ​អ្នកជំងឺ​ខ្សោយបេះដូង គឺ​ល្អប្រសើរ ដោយ​ការប្រើ​អ័រម៉ូន និង​អង់ស៊ីម ដើម្បី​ទ្រទ្រង់​មុខងារ​របស់​បេះដូង ល្អ​ជាង​អ្នកជំងឺ​ដែលមាន​ទម្ងន់​ធម្មតា។ ដូចនេះ ការ​ធាត់ អាច​ផ្តល់នូវ​អត្ថប្រយោជន៍ នៅពេលដែល​ការ​ស្រក​ទម្ងន់​ខ្លួនឯង​កើតមាន នៅពេលដែល​ជំងឺខ្សោយបេះដូង កាន់តែ​អាក្រក់ទៅ។

ទោះជា​យ៉ាងណាក៏ដោយ វា​អាចទៅរួច​ដែរ ដែល​មនុស្ស​ធាត់ អាច​បង្ហាញ​រោគសញ្ញា នៃ​ជំងឺខ្សោយបេះដូង ដូចជា​ការដកដង្ហើមខ្លីៗ និង​ហើម នៅ​ដំណាក់កាល​ដំបូង នៃ​ជំងឺខ្សោយបេះដូង ហើយ​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​បាន​លឿន​នោះ។

វេជ្ជបណ្ឌិត Deswal បាន​និយាយថា នេះ​អាច​ផ្តល់នូវ​ការបង្ហាញ​ថា ពួកគេ​រស់នៅ​បានយូរ​ជាង។

គាត់​បាន​និយាយថា នេះ​គឺជា​ការស្រាវជ្រាវ​ទីមួយ ដើម្បី​បង្ហាញថា អ្នកជំងឺ​ដែល​ធាត់ មុននឹង​វិ​វត្ត​ទៅជា​ជំងឺខ្សោយបេះដូង អាច​រស់នៅ​បានយូរ ជាង​អ្នកជំងឺ​ដែលមាន​ទម្ងន់​ធម្មតា។

វេជ្ជបណ្ឌិត Deswal បាន​បន្ថែមថា ទោះជា​យ៉ាងណាក៏ដោយ ការ​សម្រក​ទម្ងន់ ដែល​អាច​ពន្យារ​ដល់​ជំងឺខ្សោយបេះដូង​នោះ មិនត្រូវ​បាន​គេ​ដឹង​ច្បាស់​នោះទេ។

គាត់​បាន​បន្ថែមថា ការស្រាវជ្រាវថ្មីៗ មិនអាច​ឆ្លើយបាន​ថា​តើ អ្នកជំងឺ​ធាត់ ដែលមាន​ជំងឺខ្សោយបេះដូង អាចមាន​ភាពប្រសើរឡើង​ដល់​រោគសញ្ញា និង​លទ្ធផល ប្រសិនបើ​ពួកគេ​សម្រក​ទម្ងន់ ឬ​យ៉ាងណា​នោះឡើយ។

ការស្រាវជ្រាវ​ដែល​ធ្វើ​ដោយ​ក្រុម​របស់​វេជ្ជបណ្ឌិត Deswal បាន​មើល​ទៅលើ​អ្នកជំងឺ ១.៤៨៧ នាក់ ដែលមាន​ជំងឺខ្សោយបេះដូង។

អ្នកស្រាវជ្រាវ​បាន​រកឃើញថា ក្នុងចំណោម​អ្នកជំងឺ​ទាំងនោះ ៣៥ ភាគរយ គឺ​លើស​ទម្ងន់ និង ៤៧ ភាគរយ គឺ​ធាត់​ប្រហែល ៤ ឆ្នាំ មុន​នឹងធ្វើ​រោគវិនិច្ឆ័យ។ ការតាមដាន​ជាង​មួយ​ទសវត្ស ៤៣ ភាគរយ នៃ​អ្នកជំងឺ​បាន​ស្លាប់។ ឱកាស​នៃ​ការរស់នៅ គឺ​ប្រសើរ ចំពោះ​អ្នក​ដែល​បានចាប់ផ្តើម​លើស​ទម្ងន់ ឬ​ធាត់។
 
ការស្រាវជ្រាវ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of the American College of Cardiology៕


ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com