ពីនេះ ពីនោះ
កុមារ អាច​ប្រឈម​អ្វីខ្លះ ពី​ការប្រើប្រាស់​កុំព្យូទ័រ?
29, Dec 2014 , 7:20 pm        
រូបភាព
ដោយ: ថ្មីៗ
កុមារ តែងតែ​ទទួល​ហានិភ័យ​ខ្ពស់​ជានិច្ច ពី​ការប្រើប្រាស់​កុំព្យូទ័រ ដែលជា​ញឹកញាប់​នោះ គឺមាន​ដូចជា ៖



    -មាន​បញ្ហា​ទៅលើ​កញ្ចឹងក (ស្ពឹក) ដោយសារតែ​ការ​សំឡឹង​លើ​អេក្រង់ចំៗ មាន​បញ្ហា​ទៅលើ​ស្មា ឬ​ត្រគាក
    -ប៉ះពាល់​ដល់​សាច់ដុំ (ដំបៅ) ឈឺក្បាល ឈឺ​ខ្នង ឈឺចង្កេះ ឬ​អស់កម្លាំង​ល្ហិតល្ហៃ
    -ការធ្វើ​ចលនាដដែលៗ ជាហេតុ​ធ្វើឱ្យមាន​ការឈឺចាប់ ឬក៏​ប៉ះពាល់​ដល់​មុខងារ​របស់​សាច់ដុំ​នៅ​កន្លែង​នោះ ជាពិសេស នៅ​ដៃ ដែល​តែងតែ​ទាក់ទង​ទៅនឹង​ការ​វាយ ឬ​កាន់​ក្តារ​ចុច (Keyboard) ឬ​ម៉ៅ (Mouse)។

ការប៉ះពាល់​ទាំងអស់នេះ ចំពោះ​កុមារ គឺ​តែងតែ​ធ្ងន់ធ្ងរ និង​មានការ​លំបាក នៅក្នុង​ការព្យាបាល​ជាង​មនុស្ស​ធំ។ ចំពោះ​កុមារ​ដែលរ​ពិស ឬ​តែងតែ​រត់​លេង ឬ​ធ្វើ​អ្វី​ផ្សេង ឬក៏​ហាត់ប្រាណ គឺ​តែងមាន​ការប្រឈមមុខ​ទាប៕


© រក្សាសិទ្ធិដោយ thmeythmey.com