ព័ត៍មានសុខភាព
បុរស​គ្រប់រូប​គួរតែ​ចេះ​ជម្នះ​ភាព​ឆាប់​ចេញ​ទឹកកាម​អោយបាន
29, Dec 2014 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​ឆាប់​ចេញ​ទឹកកាម​ពេក​គឺជា​បញ្ហា​មួយ​ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​បុរស​ស្ទើរតែ​គ្រប់រូប។ ប៉ុន្តែ បុរស ភាគច្រើន​គឺមាន​ភាពស្ទាក់ស្ទើរ​នឹង​លើកយក​រឿងនេះ​មក​ពិភាក្សា ព្រមទាំង​នៅ​ស្ងៀមស្ងាត់​ជាប់​រហូត​ទៀតផង។ រឿងនេះ​អាចធ្វើ​អោយមាន​បញ្ហា​ស្ត្រេ​ស និង​ប៉ះពាល់​ដល់​ចិត្តសាស្ត្រ​ទៀតផង។ ការសិក្សា​មួយចំនួន​បានបង្ហាញ​អោយដឹងថា បុរស​ម្នាក់​ក្នុងចំណោម​បីនាក់​គឺមាន​បញ្ហា​ឆាប់​ចេញ​ទឹកកាម​ពេក​ក្នុងពេល​រួមភេទ​រួចទៅហើយ។ ដូច្នេះ​បើសិនជា​អ្នក​ស្ថិត​ក្នុងចំណោម​មនុស្ស​ម្នាក់​បែបនេះ​មែន គួរតែ​ធ្វើតាម​វិធីសាស្ត្រ​ដូចខាងក្រោម​ដើម្បី​ជម្នះ​វា។



សម្រេច​កាម​ដោយ​ខ្លួនឯង
បើសិនជា​អ្នក​ចង់អោយ​ប្រតិបត្តិការ​លើ​គ្រែ​មាន​រយៈពេល​យូរ​ជាង​មុន ចូរ​ធ្វើការ​សម្រេច​កាម​ដោយ​ខ្លួនឯង​អោយបាន​មួយ​ម៉ោង​មុនពេល​រួមភេទ ព្រោះ​វា​នឹង​ជួយ​ជម្រុញ​អោយទៅជា​ក្រ​ចេញ​ទឹកកាម​វិញ។

ពន្យា​ពេល​សូក​បញ្ចូល​លិង្គ
នៅពេល​អ្នក​ចាប់ផ្តើម​រួមភេទ ចូរ​ផ្ចង់អារម្មណ៍​ទៅលើ​ការ​បរ​បោស​អង្អែល​មុនពេល​រួមភេទ និង​ចៀសវាង​ការ​សូក​បញ្ចូល​លិង្គ​អោយបាន​យ៉ាងហោចណាស់ ១៥នាទី។ ការធ្វើ​បែបនេះ​វា​នឹង​ជួយ​ពន្យា​ពេលចេញ​ទឹកកាម ហើយ​អ្នក​ក៏​អាចជួយ​ដៃគូ​អោយ​ឈានដល់​ចំណុចកំពូល​តាមរយៈ​ការ​ភ្ញោ​ច​តាម​មាត់​ដែរ។

សារៈសំខាន់​នៃ​ការហាត់​ក្បាច់ Kegel

លំ​ហាត់ប្រាណ​បែប Kegel មិន​ត្រឹម​តែមាន​ប្រយោជន៍​ចំពោះ​ស្ត្រី​ក្នុងការ​ពង្រឹង​ដល់​សាច់ដុំ​ក្នុង​អាង​ត្រគាក​ទេ តែ​វា​ក៏​ជួយ​អោយ​បុរស​ពន្យា​ពេលចេញ​ទឹកកាម​ដែរ ព្រោះ​វា​ទៅ​ពង្រឹង​ដល់​សាច់ដុំ Pubococcygeus សម្រាប់​កន្ត្រាក់​ក្នុងពេល​ឈានដល់​ចំណុចកំពូល​ពេល​រួមភេទ។ ដូច្នេះ​បើសិនជា​អ្នក​ហាត់ប្រាណ​លើ​សាច់ដុំ​នេះ​ច្រើនដង​ក្នុង​មួយថ្ងៃ អ្នកនឹង​អាច​ពន្យា​ពេល​ការចេញ​ទឹកកាម​បាន​ជាមិនខាន។

សម្រប​ខ្លួន​ទៅនឹង​វិធីសាស្ត្រ​ខ្ជឹប

នៅពេល​អ្នក​ជិត​ដល់​ពេលចេញ​ទឹកកាម​ហើយ ចូរ​ដក​លិង្គ​ចេញ ហើយ​ធ្វើការ​ខ្ជឹប​ក្បាល​លិង្គថ្នមៗប្រហែល ៣០វិនាទី។ បន្ទាប់មក​ចាប់ផ្តើម​រួមភេទ​ម្តងទៀត។ ការធ្វើ​បែបនេះ​នឹង​ជម្រុញ​អោយ​អ្នក​ជួយ​អោយ​ដៃគូ​ឈានដល់​ចំណុចកំពូល និង​ពន្យា​ការចេញ​ទឹកកាម​ដែរ៕

ផ្តល់សិទ្ធិដោយ​ ​www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com