ជាតិ
សមាជិក​ក្រុមប្រឹក្សារដ្ឋ​ចិន​លោក Yang Jiechiមក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃស្អែក
29, Dec 2014 , 7:00 pm        
រូបភាព
ដោយ:
សមាជិក​ក្រុមប្រឹក្សារដ្ឋ​ចិន​លោក Yang Jiechiនឹងធ្វើ​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា រយៈពេល ២ ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​អង្គារ ទី៣០ ស្អែក​នេះ រហូតដល់​ថ្ងៃ​ពុធ ទី៣១ ខែធ្នូ ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ដែល​បាន​ដកស្រង់​សំដី អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ។



យោងតាម​សេចក្តីថ្លែងការណ៍​មួយ​របស់​អ្នកនាំពាក្យ​ខាងលើ ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​របស់​មន្ត្រី​ជាន់ខ្ពស់​ប្រទេស​ចិន​នេះ គឺ​បាន​ធ្វើឡើង​តាមរយៈ​ការអញ្ជើញ របស់លោក​ហោ​ណាំហុង​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា។ 

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក HuaChunyingបាន​និយាយថា​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​លោក Yang Jiechiនឹងចូលរួម​កិច្ចប្រជុំ​លើក​ទី​ពីរ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​រវាង​ប្រទេស​ចិន​និង​កម្ពុជា​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com