សង្គមអន្តរជាតិ​
អន្តរជាតិ
នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Levi's ស្លៀកខោ​ខូវប៊យ​មិនដែល​បោក​ជាង​មួយឆ្នាំ
29, Dec 2014 , 7:45 pm        
រូបភាព
ដោយ:

លោក Chip Bergh នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ Levi Strauss & Co., ដែល​ក្នុងនោះ​ខោ​ខូវប៊យ​ម៉ាក Levi's ដែលជា​ម៉ាក​ដ៏​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក ថា គាត់​មិនដែល​បោក​ខោ​ខូវប៊យ​ដែល​គាត់​កំពុង​ស្លៀក​នេះ អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ។នេះ​ពើ​យោងតាម​សារព័ត៌មាន​mashable។



ថ្លែង​នៅក្នុង​សន្និសីទ​មួយ​ស្ដីពី Fortune's Brainstorm Greenលោក Chip Bergh បានបញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​មិន​បោក​ខោ​ខូវប៊យ​របស់គាត់​ថា អ្នក​ដែល​ចូលចិត្ត​ស្លៀកខោ​ខូវប៊យ មិនគួរ​បោក​វា​ជាមួយនឹង​ម៉ាស៊ីនបោកខោអាវ​នោះទេ ព្រោះ​វា​នឹងធ្វើ​ឲ្យ​លោកអ្នក​អាច​សន្សំសំចៃ​ប្រាក់ និង​ជួយ​សម្អាត​បរិស្ថាន ប៉ុន្តែ​លើកលែង​ករណី​មានការ​ប្រឡាក់​ខ្លាំងពេក។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Levi's ក៏បាន​លើកឡើង​ផងដែរ​ថា ក្រុមហ៊ុន​បាន​ព្យាយាម​ផលិត​ខោ​ខូវប៊យ ដែល​មិន​ជក់ទឹក និង​មានគុណ​ភាពល្អ ដើម្បី​ឲ្យ​អតិថិជន​អាចជួយ​ថែរក្សា​បរិស្ថាន និង​សន្សំ​ប្រាក់​បាន​ខ្លះ​ពី​ការប្រើប្រាស់​សម្លៀកបំពាក់។

កាលពី​ពេលមុន ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ដ៏​ល្បី​នេះ បាន​ប្រាប់​ទៅកាន់​អតិថិជន​របស់ខ្លួន​ថា អ្នក​គួរ​រក្សា​ខោ​ខូវប៊យ​ឲ្យ​នៅ​ឆ្ងាយ​ពី​ការបោក​ទឹក ដោយ​អាចយ​កវា​ទៅ​ហាលថ្ងៃ​ជំនួស​វិញ ចៀសវាង​ការដាក់​ខោ​ខូវប៊យ​ក្នុង​ម៉ាស៊ីន​បោកគក់ ដែល​ការធ្វើ​បែបនេះ​ម្តង​ក្នុង​មួយខែ​ម្ដង វា​នឹង​ជួយ​រក្សា​ខោ​ខូវប៊យ​របស់​អ្នក​ពី​ក្លិន​មិនល្អ និង​អាច​ស្លៀក​បានយូរ៕


© រក្សាសិទ្ធិដោយ thmeythmey.com