ជាតិ
សេដ្ឋកិច្ច
​ប្រ​ធា​ន​​​ស​មា​គ​ម​​​ទេ​ស​ច​​​រ​ណ៍​ ​ស្នើ​​​អា​ជ្ញា​ធ​រ​​​នៅ​តា​ម​​​ខេ​ត្ត​​​ចំ​​ក​ម្ម​វិ​ធី​​​ក​ម្សា​ន្ត​​ក្នុ​ង​ពេ​ល​​​ចូ​ល​ឆ្នាំ​​​ស​ក​ល​
29, Dec 2014 , 5:37 pm        
រូបភាព
ដោយ:
 ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានស្នើរ​ឲ្យ​អាជ្ញាធរ​នៅតាម​បណ្តា​ខេត្ត​នានា ដែល​មិន​សម្បូរ​រមណីយដ្ឋាន​ស​ម្រា​ប់​ពលរដ្ឋ​ទស្សនា​កម្សាន្ត គួររៀបចំ​កម្មវិធីសប្បាយៗ ដូចជា ការប្រគុំ​តន្ត្រី លែង​ល្បែង​ប្រជាប្រិយ ជាដើម នៅពេល​មាន​ពិធីបុណ្យសំខាន់ៗ ជា​ពិស​សេស​គឺ​ពិធីបុណ្យ​ចូលឆ្នាំ​សកល​តែម្តង ។ លោក​ថា ការធ្វើ​បែបនេះ ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ដែល​ឈប់​សម្រាប់​ពី​ការងារ បាន​ទៅ​ទស្សនា​ខេត្ត​ទាំងនោះ ជាជាង​នាំគ្នា​សម្រុក​ទៅ​ទស្សនា​តែ​ខេត្ត​រមណីយដ្ឋាន​តែ​ម្យ៉ាង។



រមណីយដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ កែប កំពត សៀមរាប និង​មណ្ឌលគិរី ជាដើម គឺជា​ទីកន្លែង​ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​ខ្មែរ​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​អំឡុងពេល​ពិធីបុណ្យ​ទានធំៗរបស់​ជាតិម្តងៗ ។ ដោយឡែក​នៅ​ខេត្ត​មួយចំនួនទៀត ដូចជា នៅ​ខេត្តព្រៃវែង កំពង់ចាម កំពង់ឆ្នាំង និង​ស្វាយរៀង​ជាដើម មិនសូវមាន​ទេសចរ​ខ្មែរ​ទៅ​ទស្សនា​នោះឡើយ ពីព្រោះ​នៅក្នុង​ខេត្ត​ទាំងនោះ មិន​សម្បូរ​រមណីយដ្ឋាន ហើយ​ម្យ៉ាងទៀត អាជ្ញាធរខេត្ត​មិនបាន​រៀបចំ​កម្មវិធី​កម្សាន្ត​នានា សម្រាប់​ប្រជាជន​សប្បាយ​ក្នុងពេល​បុណ្យម្តងៗឡើយ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក អាង គឹម​អ៊ាង ស្នើ​អាជ្ញាធរ​នៅតាម​ខេត្ត​ទាំងនោះ គួររៀបចំ​កម្មវិធី​កម្សាន្ត​នានា​នៅពេល​មាន​ពិធីបុណ្យធំៗ ដើម្បី​ទាក់ទាញ​ពលរដ្ឋ​ឲ្យ​ទស្សនា ។ « ខ្ញុំ​គិតថា ប្រសិនបើ​អាជ្ញាធរ​គាត់​រៀបចំ​កម្មវិធី​កម្សាន្ត​ក្នុងពេល​បុណ្យសំខាន់ៗ ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ ចូលឆ្នាំ​សកល ជាដើម មិន​ចំណាយ​អស់​បុ​ន្មា​ន​នោះទេ។ កម្មវិធី​ទាំងនោះ ដូចជា ការប្រគុំ​តន្ត្រីសម័យ -បុរាណ ល្ខោនបាសាក់ ល្បែង​ប្រជាប្រិយ​ខ្មែរ វា​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្មែរ ឬ​ពលរដ្ឋ​នៅក្នុង​ខេត្ត​ដែល​មិនសូវមាន​រមណីយដ្ឋាន​នោះ បាន​ទស្សនា​រីករាយ ជាជាង​ពួកគាត់​នាំគ្នា​ទៅ​កម្សាន្ត​នៅ​ខេត្ត​រមណីយដ្ឋាន​ផ្សេងទៀត ដែល​ឆ្ងាយ​ពី​ខេត្ត​របស់​ពួកគាត់។ ម្យ៉ាងទៀត ការធ្វើ​បែបនេះ ក៏​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរណ៍​ខ្លះ​បានដែរ ព្រោះ​ប្រជាជន​មិន​ធ្វើដំណើរ​ឆ្ងាយ» ។ នេះ​ជា​អ្វីដែល​លោក អាង គឹម​អ៊ាង បញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗ ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com