អន្តរជាតិ
កូរ៉េខាងត្បូង​ស្នើរ​អោយមាន​កិច្ចប្រជុំ​កំពូល​ជាមួយ​កូរ៉េខាងជើង
30, Dec 2014 , 9:45 am        
រូបភាព
ដោយ:
កូរ៉េខាងត្បូង ស្នើរ​កូរ៉េខាងជើង អោយមាន​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ដើមឆ្នាំ ២០១៥ ដើម្បី​ពិភាក្សា​ពី​បញ្ហា​រួម​រវាង​ប្រទេស​ទាំងពីរ​ពាក់ព័ន្ធ​នឹង​ការ​ប្រារព្ធ​ពិធី​ជួបជុំគ្នា​របស់​ប្រជាជន​កូរ៉េ​ទាំងពីរ​ដែល​កាត់​ផ្តាច់ទំនាក់ទំនង​តាំងពី​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ខាង​កូរ៉េ​ឆ្នាំ១៩៥០-១៩៥។


នៅ​ថ្ងៃទី២៩ ធ្នូ​នេះ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង បានស្នើរ​កូរ៉េខាងជើង​អោយមាន​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ខែមករា​ខាងមុខនេះ ដើម្បី​ពិភាក្សា​អំពី​ការ​ប្រារព្ធ​ពិធី​នៃ​ការជួបជុំ​គ្រួសារ​របស់​ប្រជាជន​កូរ៉េ​ទាំងពីរ​ដែល​បាន​បែក​គ្នា​តាំងពី​សង្គ្រាម​ឧបទ្វីប​កូរ៉េ។ សំណើរ​នេះ​ធ្វើឡើង​ក្រោយពី ប្រទេស​ទាំងពីរ​បានសម្រេច​ជា លទ្ធផល​នៃ​ការ​ប្រារព្ធ​ពិធី​ដ៏​កម្រ​នៃ​ការជួប​ជុំគ្នា​គ្រួសារ​កូរ៉េ​ទាំងពីរ​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១៤កន្លងទៅនេះ។

លោក Ryoo Kihl-Jae រដ្ឋមន្ត្រី​ទទួលបន្ទុក​នេះ បាន​បញ្ជាក់ថា កិច្ចប្រជុំ​ដែល​រពឹង​ថា​នឹង​កើតមាន​អាចធ្វើ​នូវ​ទីក្រុង សេ​អ៊ូ​ល​ឬ​ទីក្រុង​ព្យុង​យា់ង​ក៏បាន ហើយ​លោក​សង្ឃឹមថា ថ្នាក់​កូរ៉េខាងជើង​ក៏មាន​ឆន្ទៈ​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ។

យ៉ាងណាមិញ​សំណើរ​នេះ មិនទាន់មាន​ការយល់​ព្រម​ពី​សំណាក់​កូរ៉េខាងជើង​នេះ​ទេ។ តែបើ​មើល​ស្ថានភាព​នៃ ភាព​តាន​រវាង​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ វា​មិនមែនជា​រឿង​ងាយ​ទេ។ តួយ៉ាង​ដូចជា​ករណី​នៃ​ការប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ទាំងពីរ​នៅតាម​ព្រំដែន ជាពិសេស​នោះ​កូរ៉េខាងត្បូង​បានអនុញ្ញាត​អោយ ប្រជាជន​របស់ខ្លួន​ប​ង្ហោះ​នូវ​ខិ​ត្ត​ប​ណ្ណ័​ដែល​វាយប្រហារ​មកលើ​ថ្នាក់ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង។

គួរបញ្ជាក់​ផងដែរ ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​តាមរយៈ​សមយុទ្ធ​រួម​និង​នៅតាម​បន្ទាត់​ព្រំដែន ប្រទេស​កូរ៉េ​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ស្តារ​មិត្តភាព​ឡើងវិញ តាមរយៈ​ការ​ទស្ស​និក​ប្រវត្តិសាស្ត្រ​មួយ​ដែល​ថ្នាក់ដឹកនាំ​កំពូល​បីនាក់​ដែលជា​មនុស្ស​ជំនិត​របស់លោក​ប្រធានាធិបតី​កូរ៉េខាងជើង គីម ជុង​អ៊ុន៕


© រក្សាសិទ្ធិដោយ thmeythmey.com