អត្ថបទពាណិជ្ជកម្ម
Nokia130 ស៊ីម​ពីរ តម្លៃ​ត្រឹម​២​៦​.​៥​ដុ​ល្លា​រ​មាន​ដាក់លក់​នៅ​កម្ពុជា​ហើយ
30, Dec 2014 , 10:06 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ 30 ធ្នូ 2014 ៖ Nokia 130ដែលជា​សមាជិក​ថ្មី​មួយទៀត​នៃ​ទូរស័ព្ទ​បែប​មូលដ្ឋាន​របស់ Microsoft Devices Groupបាន​ត្រូវ​ដាក់លក់​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ ។ Nokia 130សក្តិសម​បំផុត​សម្រាប់​អតិថិជន ដែល​ចាប់ផ្តើម​ប្រើប្រាស់​ទូរស័ព្ទ​បែប​មូលដ្ឋាន​លើកដំបូង ឬ​អតិថិជន​ដែល​ត្រូវការ​ទូរស័ព្ទ​បម្រុង ដើម្បី​ប្រើ​អម​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​របស់ខ្លួន។ទូរស័ព្ទ​ខាងលើនេះ​អាច​បើក​មើល​វីដេអូ ចាក់​បទ​ចម្រៀង​បាន​ជាប់​រហូតដល់46 ម៉ោង មាន​ភ្លើង​ពិល វិទ្យុ​អេ​ហ្វ​អឹម ហើយ​ថែមទាំង​មាន​ប្រដាប់​សាក​ថ្ម USBទៀតផង ដោយ​ផ្តល់ជូន​ក្នុងតម្លៃ​លក់រាយ​ប្រមាណ $26.5ប៉ុណ្ណោះ ។

Nokia 130 មាន​អេក្រង់​ពណ៌​ធម្មជាតិ ទំហំ 1.8 អ៊ីង មានគុណ​ភាពល្អ ប្រើ​ជាប់​បានយូរ ថ្ម​កាន់​ភ្លើង​បានយូរ​រហូតដល់​ទៅ 26 ថ្ងៃ ។ ដោយមាន​លទ្ធភាព​ផ្ទុក​បទ​ចម្រៀង​បាន​រហូតដល់​ទៅ 6,000បទ​តាមរយៈ 32GB SD Card ធ្វើ​ឲ្យ​អតិថិជន​ទទួល​នូវ​ភាព​រីករាយ​បាន​កាន់តែ​យូរ ។ លើសពីនេះទៅទៀត Nokia 130មានកម្ម​វិធី​Slamនិង អា​ចត​ភ្ជាប់​ទៅនឹង​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​បាន​តាមរយៈ​ខ្សែ USBដូច្នេះ​ការផ្ទេរ​បទ​ចម្រៀង រូបថត វីដេអូ ជាដើម ពិត​ជាមាន​ភាពងាយស្រួល ។

លោក Rahul Karveអគ្គនាយក​នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន Microsoft Devices នៅក្នុង​ប្រទេស​កម្ពុជា បាន​លើកឡើងថា “ ជាមួយនឹង​ការ​រចនា​ដ៏​ល្អ​វិចិត្រ ការបញ្ចូល​នូវ​កម្មវិធី​កម្សាន្ត និង​តម្លៃ​ដ៏​ល្អប្រសើរ​ផង​នោះ, Nokia 130នឹង​ផ្តល់ជូន​អតិថិជន​រាប់លាន​នាក់​នូវ​បទពិសោធន៍​ថ្មី​នៃ​ការប្រើប្រាស់​ទូរស័ព្ទដៃ ។ ក្នុងនាម​ជា​ទូរស័ព្ទ​ដែល​អាច​ចាក់​វីដេអូ និង​បទ​ចម្រៀង​បាន ហើយ​មានតម្លៃ​ទាប​ផង​នោះ, Nokia 130គឺជា​ទូរស័ព្ទ​បែប​មូលដ្ឋាន​ដំបូងបង្អស់ ឬ​ជា​ទូរស័ព្ទ​បម្រុង​ដែល​ល្អជា​ទីបំផុត ។ “

ដោយមាន​ដាក់លក់​ពីថ្ងៃ​នេះ​តទៅ, Nokia 130 បី​ពណ៌​សម្រាប់​ជ្រើសរើស​គឺ ក្រហម ខ្មៅ និង​ស។



© រក្សាសិទ្ធិដោយ thmeythmey.com