អន្តរជាតិ
​បច្ចេកវិទ្យា
​កា​រ​ប្រើ​ប្រា​ស់​ ​T​w​i​t​t​e​r​ ​ត្រូ​វ​បា​ន​ផ្លា​ស់​ប្តូ​រ​កា​ន់​តែ​ពិ​សេ​ស​​
30, Dec 2014 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
ការប្រើប្រាស់ Twitter លើ​ទូរស័ព្ទដៃ​កាន់តែ​សំបូរបែប អ្នកនឹង​អាច​មើលឃើញ​ពី​ប​ម្រែ​ប​ម្រូ​លថ្មីៗ និង​កាន់តែ​ពិសេស​ជាមួយនឹង​ការ tweet និង​កម្មវិធី tweet ថ្មី​រឹតតែ​ងាយស្រួល​ប្រើប្រាស់។



ការ Update ចុងក្រោយ​នឹង​បង្ហាញ​ប្រាប់​ដើម្បី​បញ្ជាក់​អ្នក​បន្ថែម​ទោះជា​អ្នកមើល ឬ​រំលង​ក៏ដោយ។ របាយការណ៍ថ្មីៗបាន​រៀបរាប់ថា ការផ្លាស់ប្តូរ​ថ្មី​ដែល​អ្នកទទួលបាន​នោះ គឺ​អ្នក​អាច​ដឹង​ពី​ចំនួន​អ្នក​ចូល​មើល​ក្នុង Profile របស់​អ្នក អ្វីដែល​ខ្លួន​ចូលចិត្ត​ខ្លាំង​បំផុត និង tweet សំខាន់ៗរបស់​អ្នក។ ការ Update ថ្មី​មានដំណើរ​ការ​លើ​កម្មវិធី iPhone ។ ទោះជា​យ៉ាងណា​ការ Update ថ្មី​មិនទាន់​មាននៅ​ប្រទេស​ឥណ្ឌា​នៅឡើយ។



ដើមឆ្នាំ ក្រុមហ៊ុន Twitter បាន​បើក​ក្តា​សកម្មភាព (Tweet Activity dashboard) របស់ខ្លួន​សម្រាប់​អ្នកប្រើប្រាស់​ទាំងអស់។ ការ​សកម្មភាព​អាចឱ្យ​អ្នកមើល​ឃើញថា តើនរ​ណាខ្លះ​កំពុង​tweet ដោយ​របៀប​ណាភ្លាមៗ ប្រៀបធៀប Tweet របស់​អ្នក​ពីមួយ​ខែ​ទៅ​មួយខែ  ចុច​មើល​បន្ថែម​លើ​ចំនួន Tweet   មើល​ការឆ្លើយតប  មើល​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​ជាដើម។ អ្នកប្រើប្រាស់​ក៏​អាច​ទាញយក tweet metrics របស់ខ្លួន។



ការ Update ចុងក្រោយ​នេះ មាន​ដំណើរការ​ទូរស័ព្ទ​ដៃ​អ្នក សូម​រីករាយ​នឹង​ការ Tweet៕


© រក្សាសិទ្ធិដោយ thmeythmey.com