ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន រំលែក​ទុក្ខ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី
30, Dec 2014 , 11:54 am        
រូបភាព
ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក JOKO WIDODO (ឆ្វេង) និង​ លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា
ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក JOKO WIDODO (ឆ្វេង) និង​ លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា
ដោយ:
ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​មួយ​ទៅកាន់​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក JOKO WIDODO នៅ​ថ្ងៃទី២៩ខែធ្នូ​ម្សិលមិញ។


នៅក្នុង​សារ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា លោក​មាន​អារម្មណ៍​តក់ស្លុត​យ៉ាងខ្លាំង ក្រោយពី​បានទទួល​ដំណឹង​អំពី​ការបាត់​យន្តហោះ Air Asia ដែល​បាន​ហោះហើរ​ពី​ក្រុង Surabaya ទៅ​ប្រទេស​សិង្ហ​បុរី ហើយ​ដែល​បានធ្វើអោយ​បាត់បង់​អាយុជីវិត​មនុស្ស១៦២នាក់ ដែល​ភាគច្រើន​គឺជា​ពលរដ្ឋ​ឥណ្ឌូនេស៊ី។

«ក្នុង​វេលា​ដ៏​ក្រៀមក្រំ​នេះ ក្នុងនាម​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី និង​ជាមួយ​ប្រជាជន​ឥណ្ឌូនេស៊ី ក៏ដូចជា​គ្រួសារ​ជនរងគ្រោះ ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នៅក្នុង​ឧបទ្ទវហេតុ​ដ៏​សោកសៅ​នេះ»។ នេះ​ជា​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅក្នុង​សារ​រំលែក​ទុក្ខ៕




© រក្សាសិទ្ធិដោយ thmeythmey.com