អន្តរជាតិ
ពិធី​រៀបការ​នៅលើ​វាលស្មៅ​ត្រូវ​បង្ខំ​ឲ្យ​ប្ដូរ​ទីតាំង ព្រោះ​លោក អូ​បា​ម៉ា ទៅ​វាយកូនគោល
30, Dec 2014 , 11:59 am        
រូបភាព
ដោយ:
គូ​ស្វាមី ភរិយា​ថ្មីថ្មោង​ជា​ទាហានជើងទឹក​អាមេរិក​មួយគូ ត្រូវ​បង្ខំចិត្ត​ផ្លាស់ប្ដូរ​ទីតាំង​រៀបការ​របស់​ពួកគេ នៅលើ​វាលស្មៅ​នៃ​ទីលាន​វាយកូនគោល the Marine Base Hawaii golf course ស្ថិតនៅ​កោះ​ហា​វ៉ៃ ដាយ​សារ​តែ លោក អូ​បា​ម៉ា ទៅ​វាយកូនគោល​នៅ​ទីនោះ។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក NBC ។


ប្រភព​ដដែល​បាន​ផ្សាយ​ថា នាង Natalie Heimel និង លោក Edward Mallue Jr គឺជា​ប្រធាន​ក្រុម​នាវិក​របស់​កងទ័ព​ជើង​ទឹក​អាមេរិក ដែលមាន​មូលដ្ឋាន​លើ​កោះ​ហា​វ៉ៃ បានរៀបចំ​គម្រោង​រៀបការ​នៅលើ​ទីធ្លារ​វាយកូនគោល​នេះ កាលពី​ថ្ងៃ​សៅរ៍។ ប៉ុន្តែ​គម្រោង​រៀបការ​នេះ ត្រូវបាន​អ្នកគ្រប់គ្រង​ទីតាំង​វាយកូនគោល ប្រាប់​ឲ្យ​ប្ដូរ​កន្លែង​វិញ ព្រោះ​អី លោក អូ​បា​ម៉ា នឹងត្រូវ​មក​សម្រាក និង​វាយកូនគោល​នៅទីនេះ ក្នុងពេល​វិស្សមកាល​របស់គាត់។

មន្ត្រី​សេត​វិមាន​ម្នាក់​បាន​បញ្ជាក់ថា សេត​វិមាន​មិនបាន​ដឹង​ពី​គម្រោង​រៀបការ​នេះ​ទេ គឺ​ទើបតែ​ដឹង​នៅពេលដែល ទូរទស្សន៍ Bloomberg ផ្សាយ​ពី​ព័ត៌មាន​នេះ​កាលពី​ថ្ងៃ​ចន្ទ។ នៅពេល​បានដឹង​ពី​ព័ត៌មាន​នេះ លោក អូ​បា​ម៉ា បាន​ហៅ​ទូរ​សព្ទ ទៅសុំ​អភ័យទោស និង​ជូនពរ​គូស្នេហ៍​មួយគូ នោះ​ដោយផ្ទាល់​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com