ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកស្រី ឡាក់ សុភាព ប្រកាស​មិន​ដើរ​ចេញពី​បក្ស
30, Dec 2014 , 12:27 pm        
រូបភាព
ដោយ:

ភ្លាមៗក្រោយពី​គណៈកម្មាធិការ​វិន័យរ​បស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ដកខ្លួន​ចេញពី​សមាជិកភាព​បក្ស​នៅថ្ងៃនេះ លោកស្រី ឡាក់ សុភាព បានប្រកាសថា ខ្លួន​មិន​ដើរ​ចេញពី​បក្ស​ជាដាច់ខាត។ លោកស្រី បាន​អះអាងថា ការសម្រេច​នេះ មិនបាន​ឆ្លងកាត់​គណៈកម្មាធិ​ការ​នាយ​កប​ក្ស ដែល​បង្ហាញ​ពី​ភាព​ផ្តាច់ការ​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។ ជាមួយគ្នានេះ លោកស្រី បាន​បដិសេធថា ខ្លួន​មិនបាន​ចោទប្រកាន់​ថ្នាក់ដឹកនាំ​គណបក្ស​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​នោះឡើយ តែ​លោក កឹម សុខា ទេ ដែលជា​អ្នក​ទម្លាក់កំហុស​នេះ​មកលើ​រូបលោក​ស្រី។ បន្ថែម​ពីលើ​នេះ ស្ត្រី​​ជំនួយការ​ផ្ទាល់​លោក កឹម សុខា រូបនេះ បញ្ជាក់ថា ខ្លួន​មិនបាន​ផលប្រយោជន៍​ពី​គណបក្ស​ប្រជាជន ដើម្បី​បង្ករ​បញ្ហា​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។



ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ ជាមួយ​លោកស្រី ឡាក់ សុភាព អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅតាម​ចិញ្ចើម​ផ្លូវ​មុខ​វិមាន​រដ្ឋ​សភា។









© រក្សាសិទ្ធិដោយ thmeythmey.com