អន្តរជាតិ
មនុស្ស​ស្លាប់​ដោយសារ​ធ្លាក់​យន្តហោះ​ក្នុង​ឆ្នាំ២០១៤ មាន​ចំនួន ១២១២ នាក់
31, Dec 2014 , 7:00 pm        
រូបភាព
ដោយ:

ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ ២០១៤ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​បើ​គិត​ទាំង ការធ្លាក់​យន្តហោះ AirAsia កាលពីពេលថ្មីៗនេះ​ទៀត គឺ​បាន​កើនឡើង​ដល់ ១២១២ នាក់​ក្នុងចំណោម​មនុស្ស​ធ្វើដំណើរ​សរុប​ជាង៣៣០០ លាន​នាក់។នេះ​ពើ​យោងតាម Dailymail។



ប្រភព​ដដែល​ក៏បាន​ឲ្យ​ដឹងថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ នៅក្នុង​ឆ្នាំ២០១៤ នេះ គឺមាន​ចំនួន​ច្រើន​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ដោយមាន​យន្តហោះ​សរុប​ចំនួន ១១១ គ្រឿង​បាន​ធ្លាក់​នៅ​ទូទាំង​ពិភពលោក។ ខណៈពេលដែល​ចំនួន​មនុស្ស​ស្លាប់​ដោយ​ការធ្លាក់​យន្តហោះ​កាលពី​ឆ្នាំ ២០១៣ គឺ​មានតែ​ចំនួន ២៦៥ នាក់​តែប៉ុណ្ណោះ។

ចំនួន​មនុស្ស​ស្លាប់​ពី​ការធ្លាក់​យន្តហោះ​យ៉ាងច្រើន​នេះ គឺ​បណ្ដាលមកពី​ឧប្បត្តិហេតុ​ពីរ​ករណី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ដែល​មួយគ្រឿង​ត្រូវគេ​បាញ់​ទម្លាក់​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​និង​មួយគ្រឿង​ទៀត​បាន​ធ្លាក់​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​នាំឱ្យមាន​មនុស្ស​ស្លាប់៥៣៧នាក់។

នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស គ្រោះថ្នាក់​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើនជាងគេ​បំផុត គឺ​នៅ​ឆ្នាំ ១៩៧២ ដែល​ពេលនោះ មាន​មនុស្ស​ចំនួន ២៤២៩ នាក់​បាន​ស្លាប់ ដោយសារ​ការធ្លាក់​យន្តហោះ ៥៥ គ្រឿង។

ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​បាន​បង្កើត​ការងារ​ដល់​មនុស្ស ចំនួន​ជាង ៦០ លាន​នាក់ និង​បានរួម​ចំណែក​ក្នុង​សេដ្ឋកិច្ចពិភពលោក ជាង ២,២ លាន​លាន​ដុល្លារ​ផងដែរ។ខណៈពេលដែល​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ថ្នល់ មាន​រហូត​ជាង ២ លាន​នាក់ ដែល​បានធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​ពិភពលោក​សរុប​ជា ១០០ ពាន់​លាន​ដុល្លា​ក្នុង​មួយឆ្នាំ៕



© រក្សាសិទ្ធិដោយ thmeythmey.com