សង្គមអន្តរជាតិ​
អន្តរជាតិ
«បុគ្គល» ៩ រូប ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​បំផុត​នៅក្នុង​ឆ្នាំ ២០១៤
31, Dec 2014 , 8:00 pm        
រូបភាព
ដោយ:

មាន​បុគ្គល​ខ្លះ​បាន​ចាត់ទុកថា ឆ្នាំ ២០១៤ គឺជា​ឆ្នាំ​ដ៏​ល្អ​បំផុត​មួយ ដែល​ពួកគេ​បានឃើញ​អ្វីដែលថ្មីៗ ទាំង ក្នុង​វិស័យ​នយោបាយ ការប្រយុទ្ធ​ជំងឺឆ្លង ការរីកចម្រើន​នៃ​បច្ចេកវិទ្យា និង​ផ្នែក​សុខាភិបាល​ជាដើម។ ហេតុការណ៍​ខ្លះ បាន​មនុស្សម្នា​ទូទាំង​ពិភពលោក បាន​ចាប់អារម្មណ៍​និង​បាន​ស្គាល់​បុគ្គល​មួយចំនួន នៅក្នុងពេល​ដែលមាន​អ្វី​ថ្មី​មួយ​បានកើត​ឡើង។



គេហទំព័រ businessinsiderបាន​រាប់បញ្ចូល​បុគ្គល​មួយចំនួន​ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​បំផុត​នៅក្នុង​ឆ្នាំ ២០១៤ ន ដែល​បុគ្គល​ទាំងនោះ​រួមមាន៖

១ នាយករដ្ឋមន្ត្រី​ថ្មី របស់​ប្រទេស​ឥណ្ឌា លោក NarendraModi៖ លោក​ត្រូវបាន​គេ​ស្គាល់​នៅពេលដែល​លោក ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ប្រជាធិបតេយ្យ​ធំជាងគេ​នៅលើ​ពិភពលោក​មួយ​នេះ កាលពី​ខែឧសភា ។

២ សហ​ស្ថាបនិក​ក្រុមហ៊ុន Appleលោក Tim Cook ៖ លោក​ត្រូវបាន​មហាជន​នៅ​ទូទាំង​ពិភពលោក​ចាប់អារម្មណ៍​រូបលោក​ជាខ្លាំង​នៅ​ថ្ងៃ​ដែល​លោក​ប្រកាស​បង្ហាញ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន គឺ នាឡិកា Apple Watch ទូរ​សព្ទ iPhone 6 និង iPhone 6 Plus កាលពី​ខែកញ្ញា។

៣ អធិកា​ប​តី​អាឡឺម៉ង់ លោកស្រី Angela Merkel ៖ លោកស្រី​បាន​ល្បីឈ្មោះ​ជាថ្មី​ម្ដងទៀត នៅពេលដែល​ទស្សនាវដ្ដី Forbes អាមេរិក បាន​ចាត់ថ្នាក់​លោកស្រី​ជា​មនុស្ស​ស្រី​ដែលមាន​អំណាច​បំផុត​ក្នុង​ពិភពលោក រយៈពេល ៤ ឆ្នាំជាប់ៗគ្នា។

៤ លោក​វេជ្ជបណ្ឌិត​Sheik Humarr Khan ៖ លោក​ត្រូវបាន​គេ​ស្គាល់​នៅពេលដែល​លោក​បាន​ក្លាយជា​អ្នកដឹកនាំ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អេ​បូ​ឡា ដ៏​កាច​សាហាវ​ដែល​បាន​វាយ​ឡុ​ក​នៅក្នុង​តំបន់​អាហ្វ្រិក ហើយ​លោក​ត្រូវបាន​ទស្សនាវដ្ដី Time Magazine ចាត់ទុកជា​វីរបុរស​ប្រចាំឆ្នាំ។

៥ មហាសេដ្ឋី​ចិន លោក Jack Ma ៖ លោក​ត្រូវបាន​គេ​ស្គាល់​នៅពេលដែល ក្រុមហ៊ុន​ផ្សារ​លក់ទំនិញ​តាម​អន​ឡាញ Alibabaបាន​ដាក់លក់​ភាគហ៊ុន​ក្នុង​ទីផ្សារ​ហ៊ុន​អាមេរិក ក្នុងតម្លៃ ២៥ ពាន់​លាន​ដុល្លារ។ ក្នុងពេល​ជាមួយគ្នា​នោះ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​លោក បាន​កើន​ឡើងជា​បន្តបន្ទាប់ ដែល​បានធ្វើ​ឲ្យ​លោក​ដែលជា​ម្ចាស់​ភាគហ៊ុន​ធំ ក្លាយជា​មហាសេដ្ឋី​ទី១ នៅក្នុង​ប្រទេស​ចិន។

៦ លោកស្រី Maryam Mirzakhani ៖លោកស្រី​ត្រូវបាន​គេ​ស្គាល់​នៅពេលដែល​លោកស្រី បាន​ក្លាយជា​ស្ត្រី​ទី១ ដែល​ឈ្នះ​ពានរង្វាន់​ណូបែល ផ្នែក​គណិតវិទ្យា ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។

៧ នាយក​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន Microsostលោក SatyaNadella៖ លោក​ត្រូវបាន​គេ​ស្គាល់​និង​ចាប់​អាមរ​ម្មណ៍ នៅពេលដែល​លោក​បាន​ឡើងកាន់​កាប់​តំណែង​ជា​នាយក​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន បន្ត​ពី​លោក Bill Gates កាលពី​ខែកុម្ភៈ ។

៨ កុមារី​ប៉ា​គី​ស្ថាន Malalayousafzai ៖ នាង​ត្រូវបាន​គេ​ស្គាល់​ថា គឺជា​បេក្ខភាព​ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​វ័យក្មេង​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ក្នុង​វ័យ ១៧ ឆ្នាំ។

៩ មេដឹកនាំ​ក្រុមបាតុករ​ទីក្រុង​ហុងកុង លោក Joshua Wong៖ ក្នុង​វ័យ ១៨ ឆ្នាំ លោក​គឺជា​មេដឹកនាំ​បាតុករ​វ័យក្មេង​ដ៏​លេចធ្លោរ​ម្នាក់ ត្រូវបាន​ពិភពលោក​ចាប់អារម្មណ៍​ជាខ្លាំង ដោយសារតែ​យុវជន​រូបនេះ ហ៊ាន​ដឹកនាំ​ក្រុមយុវជន​តវ៉ា​ទាមទារ​ឲ្យ​មាន​លទ្ធ​ប្រជាធិបតេយ្យ​ពេញលេញ ក្នុង​ទីក្រុង​ហុងកុង ពី​មេដឹកនាំ​ប្រទេស​ចិន៕




© រក្សាសិទ្ធិដោយ thmeythmey.com