អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មនុស្ស​ជាង១លាន​នាក់​ត្រៀម​ទស្សនា​កាំជ្រួច​បី​ម៉ឺន​ដើម​និង​Countdown នៅ​អូស្ត្រាលី
31, Dec 2014 , 4:57 pm        
រូបភាព
ដោយ:

ប្រជាជន​ជាង​មួយ​លាន​នាក់​កំពុង​ត្រៀមខ្លួន​ដើម្បី​រាប់​ថយក្រោយ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​ស្វាគមន៍​ឆ្នាំ២០១៥និង​ទស្សនា​ការបាញ់​កាំជ្រួច​រាប់ម៉ឺន​គ្រាប់​នៅក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី។ស្រប​និង​ថ្ងៃ​ឆ្លង​ឆ្នាំ​នេះដែរ​អាជ្ញាធរ​បានដាក់​បម្រាម​មិនអោយ​ប្រជាជន​សេព​គ្រឿង​ស្រវឹង​ដើម្បី​បញ្ជៀ​ស​នូវ​អំពើហិង្សា​និង​ធានា​អោយបាន​សុវត្ថិភាព​របស់​អ្នកចូលរួម​ទាំងអស់។



នៅ​ថ្ងៃទី៣១ធ្នូ​នេះ​អាជ្ញាធរ​ទីក្រុង​ស៊ីដនី​ប្រកាសថា​យ៉ាងហោចណាស់​មាន​ប្រជាជន​ជាង​មួយ​លាន​នាក់​នឹងចូលរួម​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​នៅក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី។ជាមួយគ្នានេះ​ផងដែរ​អាជ្ញាធរ​ក៏បាន​ធ្វើការ​ព្រមាន និង​ដាក់​បម្រាម​មិនអោយ​ប្រជាជន​សេព​គ្រឿង​ស្រវឹង​នោះទេ​ព្រោះ​ដើម្បី​បញ្ជៀ​ស​នូវ​អំពើហិង្សា​និង​ធានា​សុវត្ថិភាព​ដល់​អ្នកចូលរួម​ទាំងអស់​នៅក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំនេះ។

កាំជ្រួច​ជាង​បី​ម៉ឺន​គ្រាប់​ដែល​ត្រូវបាន​ត្រៀម​ទុក​និង​ផលិត​អស់​រយៈពេល​បី​ខែ​នឹងត្រូវ​បង្ហាញ​នៅក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ ២០១៤ចូលដល់​ឆ្នាំ២០១៥ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​និង​លម្អ​ទីក្រុង​ស៊ីដនី។ដោយឡែក​សម្រាប់​ការដាក់​បម្រាម​មិនបាន​អនុញ្ញាតអោយ​សេព​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ជា​លើកទីមួយ​ហើយ​ដែល​អាជ្ញាធរ​អូស្ត្រាលី​បាន​អនុវត្ត​ព្រោះ​ដោយសារ​បញ្ហា​សន្តិសុខ​និង​សុវត្ថិភាព​គឺជា​បញ្ហា​សំខាន់បំផុត​ដែល​អាជ្ញាធរ​អូស្ត្រាលី​ត្រូវធ្វើ​ជាពិសេស​នោះ​ក្រោយពី​មាន​ការចាប់​ចំណាប់ខ្មាំង​កាលពីថ្មីៗកន្លងទៅនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com