អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សរុប​ព្រឹ​ត្ត​ការណ៍សំខាន់ៗក្នុង​ឆ្នាំ២០១៤នៅលើ​ពិភពលោក
31, Dec 2014 , 8:30 pm        
រូបភាព
ដោយ:

ឆ្នាំ ២០១៤ ព្រឹត្តិការណ៍សំខាន់ៗច្រើន​បាន​កើតមានឡើង​នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅ​តំបន់​អាស៊ី និង​តំបន់​អឺរ៉ុប។ ថ្ងៃនេះ​សារព័ត៌មានថ្មីៗសូម​សរុប​ព្រឹ​ត្ត​ការណ៍​សំខាន់​ទាំងនោះ​ដូច​ខាងក្រោយ៖



+រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​នៅក្នុង​ខែ​មិនា ក្រោយពី​បញ្ជូន​ទ័ព​និង​ជួយ​រៀបចំ​ប្រជាមតិ​ផ្តាច់ខ្លួន​នៅ​តំបន់​នេះ។  

+ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ប្រកាស​បង្កើត​រដ្ឋ​ឥស្លាម​មួយ​នៅ​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់​ហើយ​ក្រុម​នេះ​បានកា​ត់ក​អ្នកសារព័ត៌មាន​អាមេរិក​បីនាក់ ដែល​នេះ​ជំ​រុញអោយ​អាមេរិក​ធ្វើសង្គ្រាម​ផ្លូវអាកាស​ប្រឆាំង​ក្រុម​ភេរវជន​នេះ​នៅក្នុង​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់ និង​ដឹកនាំ​សម្ព័ន្ធ​អន្តរជាតិ​តាម​ប្រមាញ់​ក្រុម​ភេរវជន​នេះ។

+ ពិភពលោក​ទាំងមូល​ត​ក់​ស្លុត​ដោយសារ​ការផ្ទុះ​និង​រីក​រាល​ដល​នៃ​មេរោគ​កាច​សាហាវ​អេ​បូ​ឡា នៅ​អាហ្វ្រិក​ខាងលិច​មាន​សេ​រ៉ា​ឡេ​អូន លី​បេ​រី​យ៉ា និង​ហ្គី​ណេ​ក្នុង​ខែ​មិនា។

+ លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ត្រូវបាន​ប្រជាជន​ឥណ្ឌា​បោះឆ្នោត​គាំទ្រ​អោយ​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅក្នុង​ខែឧសភា។

+ ជម្លោះ​បង្ហូរឈាម​នៅ​តំបន់ កា​ហ្សា​កើតមានឡើង​ដោយ​កងកម្លាំង​អ៊ីស្រាអែល​បើក​ការវាយប្រហារ​ផ្លូវអាកាស​ប្រឆាំង​ក្រុម​ហា​ម៉ាស​ក្នុង​ខែកក្កដា។ ប្រជាជន​ស៊ីវិល​យ៉ាងហោចណាស់២ពាន់​នាក់​ត្រូវបាន​សម្លាប់។

+កិច្ចចរចា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​និង​ក្រុម​មហាអំណាច​ក្រុមប្រឹក្សាសន្តិសុខ៥ បូក​អាល្លឺម៉ង់ ជាប់គាំង​គ្មាន​ផ្លែផ្ការ​ឡើយ។

+ប្រជាជន​ស្កុ​ត​ឡេ​ន​បានរៀបចំ​ប្រជាមតិ​ចាកចេញ​ពី​ចក្រភព​អង់គ្លេស ប៉ុន្តែ​លទ្ធផល​បង្ហាញថា​ចំនួន​អ្នកគាំទ្រ​ការចាកចេញ​តិចជាង​អ្នកគាំទ្រ​ការបន្ត​ស្ថិតនៅ​ជា​ផ្នែក​នៃ​ចក្រភព​អង់គ្លេស។
+ តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​ធ្លាក់ចុះ​យ៉ាងគំហុក​ដោយសារ​ការបង្កើន​ការផលិត​ប្រេង​ច្រើន​លើស​កំណត់។

+ ០៨មិនា​ឆ្នាំ២០១៤យន្តហោះ​MH ៣៧០ដែលមាន​ផ្ទុក​អ្នកដំណើរ២៣៩នាក់​ដែល​ធ្វើការ​ហោះហើរ​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​បាន​បាត់​ការទាក់ទង​ដោយ​មិនទាន់បាន​រកឃើញ​នៅឡើយ​នោះទេ​មកដល់​បច្ចុប្បន្ន។

+ ១៦មេសា​ឆ្នាំ២០១៤នាវា​ដឹក​អ្នកដំណើរ​នៅ​កូរ៉េខាងត្បូង​បាន​លិច​ដែល​ផ្ទុក​អ្នកដំណើរ​សរុប៤៧៦នាក់​ក្នុង​មាន៣០៤នាក់​បាន​ស្លាប់​ដែល​ភាគច្រើន​ជា​និស្សិត។

+ ១៤ឧសភា​ឆ្នាំ២០១៤ប្រជាជន​វៀតណាម​រាប់ពាន់នាក់​បានធ្វើ​កុបកម្ម​ប្រឆាំង​និង​ចិន​ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​កង​ទាហាន​ល្បាត​របស់​ចិន​និង​វៀតណាម​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដោយបាន​បំផ្លាញ​រោងចក្រ​របស់​ចិន​ជាច្រើន​ដែល​ទីតាំងនៅ​ក្នុងប្រទេស​វៀត​ណា​ម។

+ ២២ឧសភា​ឆ្នាំ២០១៤មាន​រដ្ឋប្រហារ​យោធា​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់​ស៊ីន​ណា​វ៉ាត​ត្រា​ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​យោធា​ប្រា​យុទ្ធ​ចាន់​អូ​ចា (នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន)។

+ ២២កក្កដា ឆ្នាំ ២០១៤ នៅ​ប្រទេស​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​បាន​ព្រមព្រៀង ជាមួយ​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់អំណាច ក្នុង​ការចូល​សភា​ក្រោយពី​ពហិការ ក្នុង​សភា​ចាប់តាំងពី មាន​វិ​ប​ត្ត​នយោបាយ ហើយ​បាន​ដឹកនាំ​បាតុកម្ម​ជាច្រើនលើក​ក្រោយពី​ការបោះឆ្នោត​ជា​សកល​ឆ្នាំ២០១។

+ ២៦កញ្ញា​ឆ្នាំ២០១៤ប្រជាជន​នៅក្នុង​ទីក្រុង​ហុងកុង​ប្រទេស​ចិន​បានចាប់ផ្តើម​ធ្វើការ​តវ៉ា​ទាមទារ​ឯករាជ្យភាព​នៅ​ក្នុង​តំបន់​នោះ(បញ្ហា​នេះ​មិនទាន់បាន​បញ្ចប់​នៅឡើយ​នោះទេ)។

+ ២០តុលា២០១៤លោក​ចូ​កូ​វី​ដូ​ដូ (JokoWidodo) ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​របស់​ឥណ្ឌូនេស៊ី​បន្ទាប់ពី​អតីត​ប្រធាន​ធិបតី​ឥណ្ឌូនេស៊ី​សូ​ស៊ីឡូ​ប៉ា​ម​ប៉ាង​យូ​ដូ​យ៉ូ​នូ (SusiloBambangYudhoyono)បញ្ចប់​អាណត្តិ​ទី២របស់លោក។

+ ១២, ១៣វិច្ឆិកា២០១៤មី​យ៉ាន់​ម៉ា​បាន​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី២៥របស់​អាស៊ាន​ជា​លើកដំបូង​ក្រោយពី​បាន​ក្លាយជា​សមាជិក​ពេញអង្គ​របស់​អាស៊ាន​តាំងពី​ឆ្នាំ១៩៩។

+ ០៦ធ្នូ២០១៤មាន​ព្យុះ​ទី​ហ្វុ​ង​ហៃ​យ៉ាន់​នៅក្នុង​ប្រទេស​ហ្វីលីពីន​ដែល​បាន​ប៉ះពាល់​ដល់​ប្រជាជន​ហ្វីលីពីន​ពាក់កណ្តាល​ប្រទេស។

+ ២៤ធ្នូ២០១៤លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ស៊ិន​ហ្សូ​អា​បេ​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ម្តងទៀត​ក្រោយពី​មានការ​បោះឆ្នោត​ជា​សកល​របស់​ជប៉ុន​នៅ​ថ្ងៃ១៤ធ្នូ២០១។

+ 28 ធ្នូ២០១៤យន្តហោះ​ក្រុមហ៊ុន​Air Asia ដែល​ផ្ទុក​អ្នកដំណើរ​សរុប១៦២នាក់​ដែល​ធ្វើការ​ហោះហើរ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ទៅកាន់​ប្រទេស​សិង្ហ​បុរី​បាន​បាត់​ការទាក់ទង​ដែល​ត្រូវបាន​សន្និដ្ឋានថា​បាន​ធ្លាក់​ទៅក្នុង​បាតសមុទ្រ៕



© រក្សាសិទ្ធិដោយ thmeythmey.com