អន្តរជាតិ
Countdown៖ យ៉ាងហោច​ណាស់​៣៥នាក់​ស្លាប់​ដោយសារ​ការរត់ជាន់​គ្នា​នៅ​សៀងហៃ
01, Jan 2015 , 9:44 am        
រូបភាព
ដោយ: រួបរួម
មនុស្ស​យ៉ាង​ហោច​ណាស់​៣៥​នាក់​បាន​ស្លាប់​ និង​ជាង​៤០​នាក់​រង​របួស​ដោយ​សារ​តែ​ការ​រត់​ជាន់​គ្នា​នា​អំឡុង​ពេល​នៃ​ពិធី​អបអរ​ឆ្នាំ​ថ្មី​ ២០១៥ កាលពី​យប់មិញ នៅ​ក្នុង​ទី​ក្រុង​សៀង​ហៃ ប្រទេស​ចិន។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Xinhua។



ទី​ភ្នាក់​ងារព័ត៌មាន​រដ្ឋ​ចិន បាន​បញ្ជាក់​ថា រឿង​រ៉ាវ​បាន​កើ​តឡើង​នាវេលា​ម៉ោង​១១ និង​៣៥នាទីយប់។ អាជ្ញាធរ​កំពុង​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ។

សាក្សី​ម្នាក់​បាន​អះអាង​ មនុស្ស​ចាប់​ផ្តើម​ចលាចល បន្ទាប់ពីពួក​គេ​ឃើញ​ក្រដាស​ដូចជាលុយ​ដុល្លារ​ត្រូវ​បាន​បាច​ចេញពី​ជាន់​ទី​បី​នៃអាគារ៕

© រក្សាសិទ្ធិដោយ thmeythmey.com