អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​ការបោះឆ្នោត
01, Jan 2015 , 2:49 pm        
រូបភាព
ដោយ: ថ្មីៗ
មេដឹកនាំ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​បានស្នើរ​អោយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ធានា​អោយបាន​នូវ​ភាព​ពិតប្រាកដ​និង​តម្លាភាព​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ២០១៥ខាងមុខនេះ។ការស្នើរ​នេះ ធ្វើឡើង​ក្រោយពី​ការកែប្រែ​រដ្ឋធម្មនុញ្ញ​មិនត្រូវ​បានអនុម័ត​ដោយ​សភា​មី​យ៉ាន់​ម៉ា ដើម្បី​អនុញ្ញាតអោយ​លោកស្រី អាច​ឈរ​ជា​បេក្ខភាព​ប្រ​ធានា​ធិ​តី​បាន។



មេដឹកនាំ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​បានស្នើរ​អោយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ធានា​អោយនូវ​ភាព​សិទ្ធិសេរីភាព​ភាពត្រឹមត្រូវ​និង​តម្លាភាព​នៃ​ការបោះឆ្នោត​ឆ្នាំ២០១៥ខាងមុខនេះ។ការស្នើរ​នេះ​ធ្វើឡើង​ក្រោយពី​ការស្នើសុំ​កែប្រែ​រដ្ឋធម្មនុញ្ញ​មិនត្រូវ​បានអនុម័ត​ដោយ​សភា​មី​យ៉ាន់​ម៉ា​ដើម្បី​ផ្តល់​លទ្ធភាព​អោយ​លោកស្រី​អាច​ឈរ​ជា​បេក្ខភាព​ប្រ​ធានា​ធិ​តី​បាន។

ការបោះឆ្នោត​ជា​សកល​របស់​មី​យ៉ាន់​ម៉ា​នឹង​ប្រព្រឹត្តឡើង​នៅក្នុង​ឆ្នាំ២០១៥ប៉ុន្តែ​កាលបរិច្ឆេទ​មិនទាន់​បានកំណត់​ច្បាស់លាស់​នោះទេ។ក្នុងនោះ​ដោយសារតែ​ភាពមិនច្បាស់លាស់​នេះ​បានធ្វើអោយ​មេបក្ស​ប្រឆាំង​បាន​រិះគន់ថា​វា​ហាក់ដូចជា​លឿន​ពេក​សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៥ព្រោះ​ដោយសារតែ​បញ្ហា​នៃ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​មិនទាន់បាន​ដោះស្រាយ​នៅឡើយ​ទេ។

យ៉ាងណាមិញ​លោកស្រី​ស៊ូ​ជី​បាន​បញ្ជាក់ថា​លោកស្រី​មិនអាច​ទស្សន៍ទាយ​ថា​តើ​នឹងមាន​អ្វី​កើតឡើង​នោះទេ។ប៉ុន្តែ​ក្នុងនាម​ជា​អ្នកនយោបាយ​ម្នាក់​យើង​អាច​វាយតម្លៃ​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​និង​ពេលខាងមុខ​របស់​មី​យ៉ាន់​ម៉ា​ហើយ​វា​នឹងមិន​មានការ​ប្រែប្រួល​នោះទេ​ប្រសិនបើ​រដ្ឋាភិបាល​មិន​ធ្វើការ​កែទម្រង់​អោយ​លក្ខណៈ​ស៊ីជម្រៅ។ទោះបីយ៉ាងណា​ក៏ដោយ​រឿង​នយោបាយ​មិន​ភាពទៀងទាត់​នោះទេ​ព្រោះ​វា​ឈរលើ​ឆន្ទៈ​របស់​អ្នកនយោបាយ។

ជាមួយគ្នានេះ លោកស្រី​បន្ថែមទៀតថា គណបក្ស​សម្ព​ន្ធ័​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ កំពុងតែ​រង់ចាំ​មើល​គោលការណ៍​និង​បទបញ្ជា​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​លើកដំបូង​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ដែល​កើតចេញ​ប្រជាជន​ស៊ីវិល​ដែល​បាន​ឡើងកាន់តំណែង​តាំងពី​ឆ្នាំ២០១១ក្នុងការ​ចាត់វិធានកា​រលើ​ការបោះឆ្នោត​ឆ្នាំ២០១៥។

គួរបញ្ជាក់​ផង​លោកស្រី​អ៊ុ ង​សាន​ស៊ូ​ជី​មិន​ត្រូវបាន​អនុញ្ញាតអោយ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​បានទេ​ព្រោះ​ដោយសារតែ​មាត្រា៥៩នៃ​រដ្ឋធម្មនុញ្ញ​របស់​មី​យ៉ាន់​ម៉ា​បាន​ហាម​មិន​អនុញ្ញាត​ជន​ណា​ដែលមាន​ប្តី​ឬ​ប្រពន្ធ​ដែលជា​ជន​បរ​បរទេស​ឈរឈ្មោះ​ហើយ​បញ្ហា​នេះ​បាន​ក្លាយជា​បញ្ហា​ច​ម្រោ​ង​ចម្រាស​បំផុត​នៅក្នុង​សភា​មី​យ៉ាន់​ម៉ា​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com