ព័ត៍មានសុខភាព
សុខភាព៖ ពេល​ខ្ញុំ​ឈឺ តើ​ខ្ញុំ​អាច​បំបៅ​ដោះ​កូន​ទៀត​ទេ?
01, Jan 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុងករណី​ភាគច្រើន គឺ​អ្នក​អាច​បំបៅ​ដោះ​កូន​បាន។ ភាគច្រើន​នៃ​ជំងឺ មិន​គ្រោះថ្នាក់ ដល់​ការ​បៅដោះ​កូន​នោះទេ។ ទោះជា​យ៉ាងណាក៏ដោយ ក្នុងករណី​កម្រ (ដូចជា ជំងឺអេដស៍) សុខភាព​របស់​ម្តាយ អាច​រំខាន​ដល់​សមត្ថភាព ក្នុងការ​បំបៅ​ដោះ​កូន​របស់គាត់។



ប្រសិនបើ​អ្នកមាន​អារម្មណ៍​មិន​ស្រួល សូម​ចាំ​ថា នៅពេលដែល​ខ្លួន​របស់​អ្នក បង្កើត​អង់​ទីករ ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ អង់​ទីករ​ទាំងនោះ នឹង​ចូលទៅក្នុង​ខ្លួន​កូន តាមរយៈ​ទឹកដោះ​របស់​អ្នក។ សូម​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ មុននឹង​អ្នក​បញ្ឈប់​ការ​បំបៅ​ដោះ​កូន ដោយសារតែ​ការឈឺ ឬ​ដោយសារតែ​ថ្នាំ ដែល​អ្នក​ត្រូវ​ប្រើ។ ក្នុងករណី​ភាគច្រើនបំផុត ការឈប់​បំបៅ​ដោះ​កូន មិនមែនជា​រឿង​សំខាន់​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com