ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ ដំបៅ​ក្រពះ បណ្តាលមកពី​អ្វី?
01, Sep 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
ជិត​មួយរយ​ឆ្នាំ​មកហើយ គ្រូពេទ្យ​ជឿថា ស្ត្រេ​ស ការ​ញ៉ាំ​អាហារ​ហឹរ និង​ការ​ផឹកស្រា អាច​បណ្តាលអោយមាន​ជំងឺ​ដំបៅ​ក្រពះ។ ឥលូវ យើង​បានដឹងថា ជំងឺ​ដំបៅ​ក្រពះ ភាគច្រើនបំផុត ត្រូវបាន​បង្កឡើង​ដោយ​ការឆ្លង​មេរោគ​បាក់តេរី​ម្យ៉ាង ដែល​រស់នៅក្នុង​ក្រពះ និង​ពោះវៀនតូច ដោយ​ការប្រើ​ថ្នាំ ឬ​ការជក់បារី។



នៅក្នុង​ឆ្នាំ១៩៨២ វេជ្ជបណ្ឌិត​ពីររូប បារី ម៉ា​ស៊​ល (Barry Marshall) និង​រូ​ប៊ី​ន វ៉ា​រ៉េ​ន (Robin Warren) បាន​រកឃើញ​ប្រភេទ​នៃ​បាក់តេរី​មួយចំនួន ដែល​អាច​រស់នៅ និង​លូតលាស់​នៅក្នុង​ក្រពះ។ គ្រូពេទ្យ​ទាំងពីរ​នេះ បានឈ្នះ​ពានរង្វាន់​ណូ​ប៊ែ​ល សម្រាប់​ការរកឃើញ​នេះ។ បាក់តេរី​ដែល​ត្រូវបាន​គេ​រកឃើញ​នោះ​ឈ្មោះ Helicobacter pylori (H. pylori)។

សព្វថ្ងៃ គ្រូពេទ្យ​ដឹងថា ជំងឺ​ដំបៅ​ក្រពះ ភាគច្រើនបំផុត ត្រូវបាន​បង្កឡើង​ដោយ​ការឆ្លង​មេរោគ H. pylori។

អ្នកឯកទេស​ជឿថា ៩០ ភាគរយ​នៃ​អ្នក​ដែលមាន​ជំងឺ​ដំបៅ​ក្រពះ ត្រូវបាន​ឆ្លង​មេរោគ H. pylori នេះ។ ប៉ុន្តែ អ្វីដែល​ចម្លែក​នោះ​កឺ អ្នក​ដែល​ត្រូវបាន​ឆ្លង​មេរោគ H. pylori នេះ ភាគច្រើន​មិន​វិ​វត្ត ទៅជា​ជំងឺ​ដំបៅ​ក្រពះ​នោះទេ។ គ្រូពេទ្យ​មិន​ប្រាកដ ពី​មូលហេតុ​ច្បាស់លាស់​នោះទេ ប៉ុន្តែ គេ​បាន​គិតថា វា​អាច​អាស្រ័យទៅលើ​បញ្ហា​របស់​បុគ្គលម្នាក់ៗ ឧទាហរណ៍ អ្នក​ដែល​បាន​វិ​វត្ត​ទៅជា​ដំបៅ​នោះ អាចមាន​បញ្ហា​ចំពោះ​ស្រទាប់​នៃ​ក្រពះ​នោះ។

វា​ក៏​ត្រូវបាន​គេ​គិតថា មនុស្ស​មួយចំនួន អាចមាន​អាស៊ីត​ក្រពះ​ពី​ធម្មជាតិ ច្រើនជាង​អ្នកដទៃ។ ជំងឺ​ដំបៅ​ក្រពះ អាចមាន​អ្វី​ផ្សេង​គួបផ្សំ​ជាមួយនឹង​ការឆ្លង​មេរោគ H. pylori និង​កម្រិត​នៃ​អាស៊ីត​ក្រពះ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com