ជាតិ
ព័ត៍មានសុខភាព
សុខភាព៖ របៀប​ជម្រះ​សារធាតុពុល ក្នុង​សួត ចំពោះ​អ្នក​ជក់បារី
03, Sep 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ប្រុស​ភាគច្រើន ចូលចិត្ត​ជក់បារី ថ្វីត្បិតតែ​ដឹង ពី​ផលវិបាក​នៃ​ការជក់បារី​ក៏ដោយ។ ទោះបីជា​ដឹងថា វា​ប៉ះពាល់​ដល់​សួត​យ៉ាងណាក៏ដោយ ក៏​គេ​នៅតែ​បន្ត​ប្រព្រឹត្ត​ទៀត។ ដូចនេះ តើ​អ្នក​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ជម្រះ សារធាតុពុល​ក្នុង​សួត​បាន។



1.    ឈាម​ទា ៖ វា​មាន​សារធាតុ​វីតាមីន K ដែល​អាច​ជម្រះ​សារធាតុពុល​ទាំងឡាយ ឲ្យ​ងាប់​អស់​ក្នុង​ពោះវៀន និង​អាចធ្វើ​ឲ្យ​សួត​មានដំណើរ​ការល្អ។
2.    ផ្សិត ៖ វា​មាន​ជាតិ​វីតាមីន​ជាច្រើន​រួមផ្សំ​គ្នា និង​សារធាតុ​ដទៃ​ជាច្រើន​ទៀត ជាហេតុ​ធ្វើ​ឲ្យ​មិន​លើសឈាម សរសៃឈាម​មិន​កក​រឹង ឬ ថ្លើម​មិន​រឹង​ជាដើម។ ម្យ៉ាងទៀត សារធាតុពុល ក៏​អាច​ជម្រះ​បានដែរ។
3.    ឆៃថាវ ៖ វា​អាច​សំអាត​សួត​អ្នក​បាន ថែមទាំង​អាច​បំបាត់​ការ​ក្អក​បាន​ទៀតផង។ ម្យ៉ាងទៀត វា​អាចធ្វើ​ឲ្យ​ឈាម​អ្នក​ត្រជាក់ ទប់​ឈាម​បាន ជំនួយ​ដល់​ការរំលាយ​អាហារ​ក្នុង​ក្រពះ និង​បំបាត់​ការ​ក្តៅ​ក្នុង ដោយសារ​ញ៉ាំ​របស់​បំពង​ច្រើន។
4.    ពិសារ​តែ ៖ វា​អាច​ជម្រះ​ជាតិពុល​បាន តាម​ការ​បត់ជើងតូច ពីព្រោះ​នៅពេលដែល​អ្នក​ពិសារ​ចូល វា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ចង់​នោម ដូចនេះ ជាតិពុល​អាច​ចេញមក​ភ្លាម តាម​ការ​នោម។
ជារួម​មក ទោះបី​ជាមាន​វិធី​ជម្រះ​សារធាតុពុល​ក៏ដោយ ប៉ុន្តែ អ្នក​ត្រូវតែ​បញ្ឈប់​ការជក់បារី ព្រោះ​វិធី​ទាំងអស់នេះ មិន​ប្រាកដថា​អាចជួយ​ឲ្យ​អ្នក មាន​សុខ​ភាពល្អ​បរិបូរណ៍​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com