ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន រម្លឹក​គុណសម្បត្តិ​ខ្លួន​ក្នុង​ខួប ៣០ ឆ្នាំ​នៃ​ការដឹកនាំ​ប្រទេស
14, Jan 2015 , 12:10 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ នេះ ជា​ខួប ៣០ ឆ្នាំ នៃ​ការ​កាន់តំណែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្នុង​ថ្ងៃ​ខួប​កាន់អំណាច​របស់ខ្លួន បុរស​ខ្លាំង​កម្ពុជា​រូបនេះ បាន​និយាយ​ពី​គុណសម្បត្តិ​របស់ខ្លួន​ចំពោះ​ប្រទេសជាតិ ខណៈ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មួយចំនួន និយាយ​តែ​ពី​សកម្មភាព​អវិជ្ជមាន​របស់លោក ក្នុងអំឡុងពេល​ដឹកនាំ​ប្រទេស​ចំនួន ៣០ ឆ្នាំ​មកនេះ ។ ពី​ក្នុង​ពិធី​សម្ពោធ​ត​ភ្ជាប់​ការចាក់​បេតុង​ស្ពាន​អ្នក​លឿង នៅ​ថ្ងៃ​ពុធ​នេះ លោក ហ៊ុន សែន បាន​អះអាងថា រូបលោក​គឺជា​អ្នក​ស្រោចស្រង់​កម្ពុជា ចេញពី​រណ្តៅ​សង្គ្រាម និង​ជា​អ្នក​នាំ​សន្តិភាព​ជូន​កម្ពុជា ។ លោក​ថា បើ​គ្មាន​រូបលោក​ទេ កម្ពុជា​នឹង​នៅតែមាន​សង្គ្រាម​រហូតដល់​បច្ចុប្បន្ន ៕


ស្តាប់​សំឡេង លោក ហ៊ុន សែន













© រក្សាសិទ្ធិដោយ thmeythmey.com