សង្គមអន្តរជាតិ​
អន្តរជាតិ
មេដឹកនាំ​រូប​ណា​របស់​ប្រទេស​អាស៊ាន​ដែល​កាន់តំណែង​យូរ​ជាងគេ?
14, Jan 2015 , 5:33 pm        
រូបភាព
ដោយ: ថ្មីៗ

ជាទូទៅ​ប្រទេសនីមួយៗតែងតែមាន​ប្រព​ន្ធ័​នយោបាយខុសៗគ្នា​តួយ៉ាង​ដូចជា​ប្រទេស​នៅក្នុង​ស្ថាប័ន​អាស៊ាន​មាន​ប្រទេស​ខ្លះ​ប្រកាន់​របប​សាធារណរដ្ឋ​ប្រទេស​ខ្លះ​ប្រកាន់​របបរាជានិយម​ហើយ​ក្នុងនោះ​មាន​ប្រទេស​ខ្លះ​តួអង្គ​សំខាន់​នយោបាយ​ជា​ប្រមុខរដ្ឋ(ប្រធានាធិបតី​ឬ​សេ្ត​ច) រីឯ​មួយចំនួនទៀត​តួអង្គ​សំខាន់​ជា​ប្រមុខ​រដ្ឋាភិបាល (នាយករដ្ឋមន្ត្រី)ទៅវិញ។កត្តា​ទាំងនេះ​អាស្រ័យទៅលើ​ច្បាប់​របស់​ប្រទេស​ទាំងនោះ។



យ៉ាងណាមិញ​សម្រាប់​ប្រទេស​អាស៊ាន​វិញ​ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុងក្រោយ​នេះ​មាន​ប្រទេស​មួយចំនួន​បាន​ផ្លាស់ប្តូរ​មេដឹកនាំ​ជា​បន្តបន្ទាប់​រីឯ​មួយចំនួន​មេដឹកនាំ​គឺ​នៅ​ដដែល​ដោយសារតែ​មិនមាន​ការកំណត់​អាណត្តិ​នៃ​ការដឹកនាំ​និង​ប្រជាប្រិយភាព​ក៏ដូចជា​សមិទ្ធផល​ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​ទាំងនោះ។ខាងក្រោម​នេះ​ជា​មេដឹកនាំ​បច្ចុប្បន្ន​របស់​ប្រទេស​នៅក្នុង​ស្ថាប័ន​អាស៊ាន៖

១.ព្រះមហាក្សត្រ Hassanal Bolkiah បាន​ឡើងកាន់តំណែង​ជា​ប្រមុខរដ្ឋ(សេ្ត​ច)ផង និង​ប្រមុខ​រដ្ឋាភិបាល (នាយករដ្ឋមន្ត្រី) ផង តាំងពី​ឆ្នាំ ១៩៦៨
. លោកនាយក​មន្ត្រី ហ៊ុន សែន បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​តាំងពី​ឆ្នាំ ១៩៨៥
៣. លោកនាយក​រដ្ឋមន្ត្រី លី សៀន ឡុង (Lee Hsien Loong) បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី តាំងពី​ឆ្នាំ២០០៤
៤. លោកនាយក​មន្ត្រី ង្វៀង តាន់ ឌុ​ង (Nguyen Tan Dung) បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​វៀតណាម​តាំងពី​ឆ្នាំ ២០០៦
. លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​ម៉ាឡេស៊ី ឆ្នាំ២០០៩
៦. លោកនាយក​រដ្ឋមន្ត្រី ថុង​សឹង ថា​ម​ម៉ា​វង់ (Thongsing Thammavong) បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ឡាវ​ឆ្នាំ២០១០
. លោក​ប្រធានាធិបតី Benigno "Noynoy" Aquino បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន តាំងពី​ឆ្នាំ២០១០
៨. លោក​ប្រធានាធិបតី​ថេ​ន​សេន (Thein Sein) បាន​ក្លាយជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​តាំងពី​ឆ្នាំ២០១១
៩. លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា​បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ​ដោយ​រដ្ឋប្រហារ​យោធា​ឆ្នាំ២០១៤
១០.លោក​ប្រធានាធិបតី​Joko Widodoបាន​កាន់តំណែង​ជា​ប្រធានាធិបតី​របស់​ឥណ្ឌូនេស៊ី​នៅ​អាណត្តិ​ដំបូង​ឆ្នាំ ២០១៤៕



© រក្សាសិទ្ធិដោយ thmeythmey.com