ជាតិ
សង្គមជាតិ
កម្ពុជា-ជប៉ុន បង្កើត​ច្បាប់​ស្តីពី​សេវាកម្ម​ផ្លូវអាកាស
14, Jan 2015 , 6:15 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​លោក យូ​ជិ គូ​ម៉ា​ម៉ា​រ៉ូ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព និង​គណប្រតិភូ​ប្រទេស​ជប៉ុន បាន​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​រវាង​ប្រទេស​ទាំងពីរ នៅ​ថ្ងៃទី១៤មករា​នេះ ។



គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​បង្កើត​ក្របខណ្ឌ​ច្បាប់​មួយ ដើម្បី​បើកផ្លូវ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរ​ប្រទេស​ទាំងពីរ និង​ផ្ដល់​សិទ្ធិ​ប្រតិបត្តិ​ការហោះហើរ និង​បញ្ជាក់​ពី​ដំណោះស្រាយ​បញ្ហា​នានា ដូចជា ការលើកលែង​ពន្ធគយ គោលការណ៍​កំណត់​ចំណុច​ដឹកជញ្ជូន និតិ​វិធី​កំណត់​តម្លៃ​យន្តហោះ និង​ការធានា​នូវ​វិធានការ​គ្រប់គ្រង​សុវត្ថិភាព និង សន្តិសុខ​អាកាសចរ​ជាដើម។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ នឹង​អនុញ្ញាត​ឲ្យ​មាន​និរន្ត​ភាព នៃ​ដំណើរ​ការហោះហើរ​ប្រក្រតី និង​ជំរុញ​ឲ្យ​មានដំណើរ​ការដោះដូរ​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com