ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ តើក្រពះអ្នក ខ្លាចអ្វីបំផុត?
× ក្រពះ គឺជាសរីរាង្គសំខាន់ របស់មនុស្សគ្រប់រូប។ បើក្រពះមានបញ្ហា នោះការរំលាយអាហាររបស់អ្នក ក៏មានបញ្ហាដែរ។ ដូចនេះ អ្នកគួរតែមានទម្លាប់ល្អ ក្នុងការបរិភោគ ដោយចេះជ្រើសរើសចំណីដែលល្អ សម្រាប់ក្រពះ។ ប៉ុន្តែ កុំជ្រើសរើសអាហារណា ដែលក្រពះបដិសេធ។ តើមានអាហារអ្វីខ្លះ ដែលក្រពះអ្នកខ្លាចនោះ?
1. ការបរិភោគអាហារពេលយប់ច្រើនពេក ៖ ក្រពះមិនព្រមយកទេ ហើយថែមទាំងបដិសេធបំផុត ព្រោះវាពិបាក ក្នុងការរំលាយណាស់។
2. ការបរិភោគរបស់រឹង ដែលអ្នកលេបមិនចូល ហើយខំប្រឹងលេបទៀត។
3. ការផឹកស្រាច្រើនពេក ៖ ក្រពះមិនព្រម ឬមិនអាចទទួលយក ជាតិអាល់កុលច្រើនបានទេ។
4. ការបរិភោគអាហារ ដែលគ្មានអនាម័យ ៖ ក្រពះមិនអាចទទួលយកទេ ព្រោះមានមេរោគច្រើនណាស់ ចូលទៅបំផ្លាញក្រពះ។
5. ការជក់បារី ក៏ក្រពះស្អប់ដែរ ព្រោះជាតិផ្សែងពុលនៃបារី នឹងចូលទៅបំផ្លាញក្រពះយ៉ាងងាយ។
ដូចនេះ អ្នកមិនគួរមានទម្លាប់ដូចខាងលើនេះទេ បើពុំដូច្នេះទេ អ្នកនឹងមានជំងឺក្រពះជាមិនខានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com