ជាតិ
ព័ត៍មានសុខភាព
ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដោយសារ​កម្តៅ
02, Sep 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​កម្តៅ​នេះ គឺជា​ស្ថានភាព​ដែលមាន​គ្រោះថ្នាក់​មួយ នៅពេលដែល​រាងកាយ​របស់​អ្នក មិនអាច​រក្សា​សីតុណ្ហភាព នៅក្នុង​ខ្លួន​ឱ្យនៅ​ធម្មតា​បាន។



នៅពេលដែល​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដោយសារ​កម្តៅ​កើតឡើង ជាធម្មតា វា​ធ្វើឱ្យ​ប្រព័ន្ធ​ប្រសាទ​ខូច​មុខងារ នៅពេល​សី​តុ​ណ្ហា​ភាព​ក្នុង​រាងកាយ​របស់​អ្នក ឈានដល់ ៤១ អង្សារ​សេ ឬក៏​ខ្ពស់ជាង​នេះ។ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នេះ​គឺជា ជំងឺ​ដែល​ត្រូវការ​ការសង្គ្រោះ​បន្ទាន់ ហើយ​វា​ក៏​អាច​នាំទៅរក​ពិការភាព ឬ ក៏​ស្លាប់។

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​កម្តៅ មាន​ពីរ​ប្រភេទ​គឺ ដោយសារ​ការធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​រាងកាយ នៅក្រោម​ពន្លឺ​ថ្ងៃ និង​ដោយសារ ការកើនឡើង​នៃ​សីតុណ្ហភាព នៅក្នុង​បរិស្ថាន សម្រាប់​រយៈពេល​យូរ៕


ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com