ជាតិ
អគ្គិសនី​កម្ពុជា​ភ្ជាប់​ចរន្តអគ្គិសនី៦១០រៀល បាន៣,១៣៧បន្ទប់
02, Feb 2015 , 5:44 pm        
រូបភាព
គិត​ត្រឹម​ថ្ងៃទី ១ខែកុម្ភៈ អគ្គិសនី​កម្ពុជា​បាន​ភ្ជាប់​ចរន្តអគ្គិសនី៦១០រៀល ជូន​ដល់​អ្នកប្រើប្រាស់​អគ្គិសនី ក្រោម៥០គីឡូវ៉ាត់ម៉ោង​ក្នុង១ខែ បាន​ចំនួន៣,១៣៧បន្ទប់​ហើយ។ នេះ​បើ​យោងតាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា នៅ​ថ្ងៃទី២ខែកុម្ភៈ​នេះ។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល យុទ្ធនា​ការចុះ​ភ្ជាប់​ចរន្តអគ្គិសនី៦១០រៀល ជូន​អ្នក​ជួល​ផ្ទះ និង​បន្ទប់​ជួល​នេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី២៩ ខែមករា។

ជាមួយគ្នា​នោះ អគ្គិសនី​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ ទៅដល់​ម្ចាស់ផ្ទះ បន្ទប់​ជួល អាជ្ញាធរ​មូលដ្ឋាន  កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​សហការ និង​ផ្តល់​ភាពងាយស្រួល​ដល់​ក្រុមការងារ​របស់​អគ្គិសនី​កម្ពុជា៕




© រក្សាសិទ្ធិដោយ thmeythmey.com