ជាតិ
រូបត្លុក
ឪពុកចាស់ ម្តាយជរា កូនដណ្តើមទ្រព្យគ្នា រង្គោះរង្គើវង្សត្រកូល!
×
ភ្នំពេញ៖ ចាប់តាំងពីចាប់ដៃគ្នាជាប្តី ប្រពន្ធ ឪពុកម្តាយតែងតែខំប្រឹងគ្រប់នាទីទាំងអស់ដើម្បីរកប្រាក់ចំណូលចិញ្ចឹមក្រពះ បង់ថ្លៃសាលាជូនកូន និងចំណាយផ្សេង។ ឪពុកម្តាយខ្លះ មិនត្រឹមតែរកប្រាក់ដើម្បីចំណាយប៉ុណ្ណោះទេ។ ប៉ុន្តែពួកគេប្រឹងប្រែងមិនគិតពីជីវិតខ្លួនឯងឡើយដើម្បីរកទ្រព្យទុកសម្រាប់កូនៗពេលពួកគេធំឡើង។
ឪពុកម្តាយខ្លះ សុខចិត្តលះបង់ជីវិតខ្លួនឯង ឆ្លងកាត់គ្រោះថ្នាក់គ្រប់យ៉ាង សុខចិត្តធ្វើអំពើបាប អោយតែបានទ្រព្យ បានលុយ សម្រាប់ទុកអោយកូននាថ្ងៃអនាគត។ ប៉ុន្តែជាលទ្ធផល ពេលខ្លះ ទ្រព្យទាំងនោះ មិនបានផ្តល់សុភមង្គលជូនឪពុកម្តាយវិញឡើយ។ ពេលខ្លះ ទ្រព្យកេរដំណែលកាន់តែច្រើន ជំរុញអោយកូនចៅហែកដណ្តើមគ្នា ឈ្លោះគ្នាគ្មានទីបញ្ចប់។
រីឯឪពុកម្តាយបានត្រឹមតែអង្គុយស្រក់ទឹកភ្នែកដោយសារទ្រព្យខ្លួនឯង។ តើកូនចៅគួរធ្វើអោយម្តាយឪពុកឈឺចាប់នៅដំណាក់កាលនៃជីវិតចុងក្រោយឬទេ? តើកូនចៅចង់ឃើញម្តាយឪពុកសម្រក់ទឹកភ្នែករាល់ថ្ងៃឬទេ?
© រក្សាសិទ្ធិដោយ thmeythmey.com