ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
លោក វណ្ណ ម៉ូលីវណ្ណ៖«រៀន និងស្រាវជ្រាវមិនចេះចប់ទេ»
05, Feb 2015 ,
10:07 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ លោកស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើតនៅឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត ហើយនៅឆ្នាំ២០១៥នេះ លោកមានអាយុ៨៩ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជាសិស្សទី១ដែលបានប្រឡងជាប់បាក់ឌុបនៅវិទ្យាល័យស៊ីសុវត្ថិនៅឆ្នាំ១៩៤៤ ។ នៅឆ្នាំ១៩៤៧-១៩៥៦ លោកបានទៅសិក្សាផ្នែកស្ថាបត្យកម្មនៅទីក្រុងបារីស ប្រទេសបារាំង។
បើទោះបីជាអាយុរបស់លោក វណ្ណ ម៉ូលីវណ្ណ កាន់តែជ្រេបន្តិចហើយក៏ដោយក្តី ក៏លោកនៅតែស្រឡាញ់សៀវភៅដដែល។ នៅក្នុងគេហដ្ឋានរបស់លោកនៅក្នុងខេត្តសៀមរាបទីដែលលោកកំពុងស្នាក់នៅ គេសង្កេតឃើញសៀវភៅជាច្រើនក្បាលដែលភាគច្រើននិយាយពីស្ថាបត្យកម្ម ហើយជាពិសេស គឺជាសៀវភៅដែលលោកសរសេរ ឬសៀវភៅដែលអ្នកនិពន្ធផ្សេងសរសេរពីស្នាដៃស្ថាបត្យកម្មរបស់លោក។
លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករឯករបស់ខ្មែរដែលទទួលបានភាពល្បីល្បាញនៅលើពិភពលោក។ លោកត្រូវបានគេចាត់ទុកថា ជាបុគ្គលស្មោះត្រង់ ហ្មត់ចត់ និងចេះតស៊ូក្នុងជីវិតគួរអោយកត់កោតសរសើរ។ កើតក្នុងត្រកូលក្រីក្រ តែលោក វណ្ណ តស៊ូព្យាយាមសិក្សារហូតទទួលបានអាហារូបករណ៍ទៅសិក្សារនៅក្នុងប្រទេសបារាំង។ ហើយនៅទីបញ្ចប់ លោកទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺគ្រប់ទីកន្លែង។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអេឡិចត្រូនិកកាលពីថ្ងៃទី១ខែកុម្ភះឆ្នាំ២០១៥កន្លងមកនៅក្នុងខេត្តសៀមរាប លោក វណ្ណ ម៉ូលីវណ្ណ បាននិយាយថា៖«រៀន និងស្រាវជ្រាវ មិនចេះចប់ទេ។ ខ្ញុំអាយុប៉ុនហ្នឹងហើយ ខ្ញុំនៅតែសរសេរនិក្ខេបបទ។ មិនមែនចេញមកពីសាលា ហើយចប់នោះទេ»។ នេះគឺជាអត្ថាធិប្បាយរបស់លោកឆ្លើយទៅកាន់អ្នកកាសែតដែលសួរលោកថា តើរៀនដូម្តេចដើម្បីអោយពូកែដូចលោក។
លោក វណ្ណ ម៉ូលីវណ្ណ កើតនៅឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត ហើយលោកទើបទទួលបានសញ្ញាបត្របណ្ឌិតកាលពីឆ្នាំ២០០៨កន្លមក ពោលគឺក្នុងពេលដែលលោកមានអាយុ៨២ឆ្នាំ។ និក្ខេបបទបណ្ឌិតរបស់លោកនិយាយពីទីក្រុងភូមិភាគអាស៊ីអាគ្នេយ៍-អតីតកាល និងបច្ចុប្បន្ន»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
4 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
5 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
6 ថ្ងៃ
ដំរីព្រៃ ដែលគេសង្គ្រោះចេញពីល្បាប់ភក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បានងាប់ហើយ
1 សប្តាហ៍
រវាង «លស់» «លួស» និង «លោះ» មានអត្ថន័យខុសគ្នាដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម