ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ នៅពេលណា ដែល​ចាំបាច់​ត្រូវ ប្តូរ​ថ្លើម?
30, Aug 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការប្តូរ​ថ្លើម ត្រូវបាន​គេ​គិត នៅពេលដែល​ថ្លើម មិន​ធ្វើ​មុខងារ​ប្រកបដោយ​ប្រសិទ្ធភាព។ ជំងឺ​ខ្សោយ​ថ្លើម អាច​កើតមានភ្លាមៗ ក្រោយពី​ថ្លើម​ឆ្លង​មេរោគ ឬ​ផលវិបាក​ពី​ការប្រើ​ថ្នាំ​នានា ឬ​វា​អាចជា​លទ្ធផល​ចុងក្រោយ នៃ​បញ្ហា​រយៈពេល​យូរ។ បញ្ហា​ខាងក្រោម អាច​បណ្តាលអោយ​ប្តូរ​ថ្លើម ៖



-    ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ ដែលមាន​ក្រិន​ថ្លើម
-    ជំងឺ​ក្រិន​ថ្លើម ដោយសារតែ​ជំងឺ​ថង់ទឹកប្រមាត់
-    ជំងឺ​រលាក​ផ្លូវទឹក​ប្រមាត់ ដែល​បង្កអោយមាន​សម្លាក
-    ភាពខុស​ធម្មតា នៃ​បំពង់​ថង់ទឹកប្រមាត់
-    អ្នក​ផឹកស្រា​រ៉ាំរ៉ៃ
-    ជំងឺ Wilson
-    ជំងឺ​តំនរ​ពូជ ដែល​ខ្លួន​លើស​ជាតិ​ដែក​ពេក
-    ជំងឺមហារីក​ថ្លើម
-    ជំងឺ​ខ្សោយ Alpha-1-antitrypsin deficiency៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com