ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
នារីសម័យថ្មីក៏ចូលចិត្តគ្រឿងស្រវឹងដូចបុរសដែរ!
12, Apr 2015 ,
4:00 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ ក្រោយពី សម្រាកពីការងារ ឬពេលទំនេរ មនុស្សមួយចំនួនចូលចិត្តការជួបជុំជជែកគ្នាបណ្តើរ ក្រេប រស់ជាតិស្រាបៀរបណ្តើរ។ ជំនួបនៅកន្លែងផឹកស៊ី បានក្លាយទៅជាទម្លាប់មួយយ៉ាងសាមញ្ញទៅហើយ សម្រាប់បុរសៗ ។ ប៉ុន្តែ នារីៗមួយចំនួនសម័យបច្ចុប្បន្ននេះវិញ ក៏មិនចាញ់បុរសៗប៉ុន្មានដែរ ពួកគេក៏ចូលចិត្តការអង្គុយជជែកគ្នា ដោយមានស្រាបៀរកំដរផងដែរ។
នារីៗកាលពីមុន មានការអៀនខ្មាស់ ខ្លាចកន្លែងដែលមានបុរសៗច្រើន សឹងតែមិនហ៊ានចេញក្រៅផ្ទះផង។ ប៉ុន្តែនារីៗមួយចំនួនសម័យថ្មីនេះវិញ ពួកគេហាក់បីមិនសូវអៀនខ្មាស់ ចូលចិត្តដើរលេង ផឹកស៊ី សប្បាយ លែងចង់ចូលផ្ទះទៅវិញ។
អ្នកខ្លះចូលចិត្តទៅជាក្រុមនារីៗគ្នាឯង អ្នកខ្លះទៀតទៅជាមួយបុរសៗជាគូស្នេហ៍ ពេលខ្លះ ជជែកគ្នាទ្រ ហឹងអឺងកង សំឡេងលាន់លឺសឹងតែគ្របដណ្ដប់ហាងមួយទាំងមូលក៏មាន។
ក្រៅពីបាយ ម្ហូប និងគ្រឿងក្លែមជាច្រើនមុខ ពួកគេមិនអាចចោលបានឡើយ នូវស្រាបៀដែលក្លាស់សេ ត្រជាក់ៗផងនោះ។
កញ្ញា មុន្នីរ័ត្ន ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ នៅរាជធានីភ្នំពេញ បានឲ្យដឹងថា ពេលទំនេរចូលចិត្តជួបជុំមិត្តភក្តិ ចេញទៅហាងអាហារខាងក្រៅ ជជែកគ្នាពីរឿងការងារផង និងរំលឹកពីអនុស្សាវរីយ៍ចាស់ៗផងដែរ។ កញ្ញាវ័យ ២៣ឆ្នាំរូបនេះ និយាយថា ៖«ការជួបជុំនៅផ្ទះវាពិបាក ទៅហាងតែម្តងវាងាយស្រួលជាង មានម្ហូប មានអ្វីៗគ្រប់យ៉ាងស្រាប់ យកតែប្រាក់ទៅជាការស្រេច...»។ កញ្ញាបន្ថែមទៀតថា៖«នៅផ្ទះច្បាស់ជាមិនបាន ផឹកទេ ប៉ា ម៉ាក់មិនឲ្យផឹកឡើយ»។
កញ្ញាសម្បុរស រាងខ្ពស់ស្រឡះ មុល្លីកា ក៏ជាអ្នកចូលចិត្តការជួបជុំបែបអ៊ូអរផងដែ។ កញ្ញា លើកឡើងថា៖ «ខ្ញុំ និងមិត្តភក្តិ តែងណាត់គ្នាទៅហាងខាងក្រៅជាងនៅផ្ទះ។ ទៅទីនោះបានជជែកគ្នា មើលគេមើលឯងសប្បាយម្យ៉ាង។ កញ្ញា បន្ថែមទៀតថា៖«បានចេញទៅក្រៅ បានតែងខ្លួនស្អាត បានអួតរាងខ្លះផងដែរ...»។
«ពេលសប្បាយក៏ផឹក ពេលពិបានចិត្តក៏ផឹក តែផឹកតិច» នេះជាការលើកឡើងរបស់កញ្ញា សុផានី។ សុផានី ជាមនុស្សរួសរាយ ចូលចិត្តនិយាយបែបកំប្លែង កញ្ញាលើកឡើងថា៖ «ជួបគ្នានៅផ្ទះមិនសូវសប្បាយ មិនបាននិយាយលឺៗ តែពេលបានជួនគ្នាខាងក្រៅវិញ ជជែកគ្នាសឹងតែ ផ្អើលហាង...គ្មានខ្វល់អីទេ»។
ចំណែកឯកញ្ញា លក្ខិណា ជាបុគ្គលិកធនាគារវិញ ក៏ជាអ្នកចូលចិត្តបរិយាកាសខាងក្រៅផ្ទះផងដែរ។ កញ្ញា វ័យ២៥ឆ្នាំរូបនេះ អោយដឹងថា៖«ខ្ញុំចូលចិត្តហាងណាដែលមានបរិយាកាសល្អ មានភាពស្ងប់ស្ងាត់ ពួកយើងជជែកការងារបណ្តើរ ញ៉ាំបណ្តើរ មានអារម្មណ៍ល្អណាស់»។
ដោយឡែកតែក្រុមនារីៗកាលីបមួយចំនួនវិញ ពួកគេចូលចិត្តបង្ហាញភាពទាក់ទាញតាមទីសាធារណៈ។ ពេលខ្លះនៅតាមសួនច្បារ ពួកគេបើកចំហរទ្វារថយន្តទំនើបរបស់ខ្លួន ចាក់ភ្លេងញាក់កន្ត្រាក់អារម្មណ៍ កាន់ដងស្រាម្នាក់មួយៗ ផឹកបណ្តើរ ច្រៀងរាំបណ្តើរ បង្អួតអ្នកនៅជុំវិញខ្លួន។
ទោះបីការនិយមជួបជុំគ្នានៅហាងផឹកស៊ី អាចជួយបង្កើតភាពសប្បាយរីករាយ និងជាកន្លែងផ្លាស់ប្តូរ បរិយាកាសក៏ពិតមែន ប៉ុន្តែវាមិនមែនជារឿងសាមញ្ញឡើយ ដែលនារីខ្មែរចូលចិត្តអង្គុយជជែកគ្នាសើច ក្អាកក្អាយនៅពីមុខដបស្រារនោះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
7 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
1 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
1 សប្តាហ៍
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
4 ថ្ងៃ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម