ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ថ្នាំ​មួយចំនួន អាច​បង្ក​ហានិភ័យ នៃ​ជំងឺ​រលាក​សួត
04, Sep 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ថ្នាំ​ដែល​ត្រូវបាន​គេ​ប្រើ ដើម្បី​ព្យាបាល​បញ្ហា​សុខភាព​ទូទៅ អាច​ត្រូវបាន​ផ្សារភ្ជាប់ ជាមួយនឹង​ការកើនឡើង​ហានិភ័យ នៃ​ជំងឺ​រលាក​សួត។
ថ្នាំ Anticholinergic រួមមាន​ថ្នាំ​ដែល​ត្រូវបាន​គេ​ប្រើ លើ​បញ្ហា​អា​លែ​ក​ស៊ី (ឧទាហរណ៍ ថ្នាំ Benadryl) បញ្ហា​ប្លោកនោម​ធ្វើការ​ខ្លាំង (ឧទាហរណ៍​ថ្នាំ Ditropan) បញ្ហា​ធ្លាក់​ទឹកចិត្ត (ឧទាហរណ៍​ថ្នាំ Doxepin) និង​បញ្ហា​គេង​មិន​លក់ (ឧទាហរណ៍​ថ្នាំ Sominex)។



វេជ្ជបណ្ឌិត សាស​ឆា ដូ​ប្ល៊ី​ន (Sascha Dublin) បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង គឺជា​ការស្រាវជ្រាវ​ដំបូង ដើម្បី​មើលថា​តើ​ថ្នាំ Anticholinergic អាច​ជះឥទ្ធិពល​លើ​ហានិភ័យ នៃ​ជំងឺ​រលាក​សួត លើ​មនុ​ស្សវ័យ​ចំណាស់ ឬ​យ៉ាងណា។

វេជ្ជបណ្ឌិត Dublin បាន​ពន្យល់ថា នេះ​គឺជា​រឿង​សំខាន់ ដោយសារតែ​មនុស្ស​វ័យ​ចំណាស់​ជាច្រើន បាន​ប្រើ​ថ្នាំ​ខាងលើនេះ ហើយ​ជំងឺ​រលាក​សួត គឺ​ដូចជា​មូលហេតុ​ទូទៅ និង​ការស្លាប់ ចំពោះ​ក្រុម​នៃ​មនុស្ស​អាយុ​នេះ។

អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​អ្នកជំងឺ ដែលមាន​ជំងឺ​រលាក​សួត​ជាង ១.០០០ នាក់ ដែលមាន​អាយុ ៦៥ ទៅ ៩៤ ឆ្នាំ និង​ក្រុម​នៃ​មនុស្ស​ដែលមាន​អាយុ និង​ភេទ​ដូចគ្នា​ជាង ២.០០០ នាក់​ដែល​មិនមាន​ជំងឺ​រលាក​សួត។

វេជ្ជបណ្ឌិត ខេ​ត​លេន ផូ​ល (Kathleen Paul) បាន​និយាយថា យើង​បាន​រកឃើញ​ពី​ការផ្សារភ្ជាប់​គ្នា រវាង​ទាំង​ការប្រើប្រាស់ថ្មីៗ និង​រ៉ាំរ៉ៃ​នៃ​ថ្នាំ Anticholinergic និង​ហានិភ័យ​ខ្ពស់ ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​រលាក​សួត។

គាត់​បាន​ពន្យល់ថា ការប្រើថ្មីៗ ត្រូវបាន​គិតថា​មាន​ថ្នាំ Anticholinergic យ៉ាងហោចណាស់​មួយ​មុខ អំឡុងពេល ៩០ ថ្ងៃ មុននឹង​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​រលាក​សួត។ ការប្រើ​រ៉ាំរ៉ៃ ត្រូវបាន​គេ​គិតថា មាន​ថ្នាំ​នេះ ៣ មុខ អំឡុងពេល​មួយឆ្នាំ មុន​នឹងធ្វើ​រោគវិនិច្ឆ័យ។

ការស្រាវជ្រាវ ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of the American Geriatrics Society។
វេជ្ជបណ្ឌិត Paul បាន​សម្គាល់ថា ក្នុងករណី​មួយចំនួន ថ្នាំ​ដទៃទៀត អាច​ត្រូវ​បានចេញ​វេជ្ជបញ្ជា ជំនួស​អោយ​ថ្នាំ Anticholinergic៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com