ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល​ស​ម្រ​ច​ឲ្យ លោក មា​ជ សុវណ្ណ​រ៉ា បន្ត​នៅ​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស
11, Mar 2015 , 9:21 am        
រូបភាព

ភ្នំពេញ៖ នៅ​ថ្ងៃទី១១ មីនា នេះ តុលាការ​កំពូល​ប្រកាស​សាលដីកា​បដិសេធ​បណ្តឹងសុំ​នៅក្រៅ​ឃុំ បណ្តោះអាសន្ន​របស់លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​សង្គ្រោះ​ជាតិម្នាក់​ទៀត គឺលោក អ៊ុក ពេជ្រសំណាង ។



បន្ទាប់​បើកសវនាការ​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី៤ ខែមីនា​កន្លងមក​នៅ​ថ្ងៃទី១១ មីនា​នេះ តុលាការ​កំពូល​បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ាជ សុវណ្ណារ៉ា និង​លោក អ៊ុក ពេជ្រសំណាង សកម្មជន​គណ​បក្សនេះ នៅក្រៅ​ឃុំ​ឡើយ។ តុលាការ​កំពូល​បានសម្រេច​ដាក់​ឲ្យ​ពួកគេ បន្ត​នៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដដែល។

មន្ត្រី​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​អំពើហិង្សា​នៅ​ទីលាន ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៤ ៕


© រក្សាសិទ្ធិដោយ thmeythmey.com