ពីនេះ ពីនោះ
តើ​ពាក្យ «រាង, រៀង» ប្រើ​ខុសគ្នា​ដូចម្តេច?
14, Mar 2015 , 4:11 pm        
រូបភាព
ដោយ: ថ្មីៗ
 

នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា។



១. ពាក្យ «រាង» ជា​នាម មានន័យថា សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ។ ឧ​ទា​រណ៍៖ រាងក្រអាញ, រាងច្រឡោ, រាងរល, រាងស្តើង។ ប្រសិនជា​កិរិយាសព្ទ មានន័យថា ចាល, រអា លែង​ចង់ លែង​ត្រូវការ​ទៀត។ ឧទាហរណ៍៖ ខ្ញុំ​រាង​ហើយ​មិន​ទៅទៀត​ទេ, រាងចាល ចាលចិត្ត​ចាល​គំនិត​រាង​លែង​ហ៊ាន​ទៀត, រាងរអា រាង​ទ្រាន់​ខ្លាំង។

២. ពាក្យ «រៀង» ជា​កិរិយាសព្ទ មានន័យថា ដាក់​តាម​លំដាប់, ធ្វើ​ឲ្យ​ត្រូវ​លំដាប់, ឲ្យ​ត្រូវ​របៀប, ឲ្យ​ត្រូវ​ជួរ។ ឧទាហរណ៍៖ ដាក់​រៀង​គ្នា, ឈរ​រៀង​គ្នា, ដើមឈើ​ដុះ​រៀង​គ្នា, រៀងរាល់ថ្ងៃ៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com