ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ស្នើ​ប៉ុស្តិ៍ទូរទស្សន៍​កុំ​ចាក់ផ្សាយព័ត៌មានគ្រោះថ្នាក់ចរាចរណ៍​ច្រើនពេក
24, Mar 2015 , 2:36 pm        
រូបភាព
សៀមរាប៖ ក្នុង​កិច្ចប្រជុំ​នៅ​សាលា​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​កត់សម្កាល់ថា​ កម្មវិធីព័ត៌មាន​តាម​ទូរទស្សន៍​បាន​ចាក់ផ្សាយ​ ព័ត៌មាន​គ្រោះថ្នាក់ចរាចរណ៍​ច្រើន​ពេក​ រាល់ពេល​ព្រឹក។ លោក ថោង ខុន បញ្ជាក់ថា ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍ ចោរប្លន់ ជាដើម​នោះ ចង់​មិន​ចង់បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ខ្មែរ។ លោក​ស្នើ​ឲ្យ​ស្ថានីយទូរទស្សន៍​នានា គួរ​ពិចារណា និង​កាត់បន្ថយ​ការផ្សាយ តាម​ដែល​អាចធ្វើ​ទៅបាន។



សូម​ស្តាប់​ប្រសាសន៍​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដូចតទៅ៖
ស្តាប់សំឡេង


© រក្សាសិទ្ធិដោយ thmeythmey.com