ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មន្ត្រី​ខ្មោច និង​ពាក់កណ្តាល​ខ្មោច​នៅ​បន្ត«បំផ្លាញ»ថវិកាជាតិ
25, Mar 2015 , 8:30 pm        
រូបភាព

 
ភ្នំពេញ៖ កាលពី​ពីរ​ថ្ងៃ​មុននេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានចេញ​សេចក្តីជូនដំណឹង​ស្នើ​សុំអោយ​លុបបំបាត់​មន្ត្រី​ខ្មោច នៅក្នុង​ស្ថាប័នរដ្ឋ ឬក៏​អង្គភាពផ្សេងៗ ទាំង​ផ្នែក​ស៊ីវិល​ទាំំ​ង​ផ្នែក​ប្រដាប់អាវុធ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​អះអាងថា ខ្លួន​នៅតែ​ទទួលបាន​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់ ស្តីពី​មន្ត្រី​មានតែ​ឈ្មោះ តែ​មិន​បានមក​ធ្វើការ រីឯ​ប្រាក់ខែ​នៃ​មន្ត្រី​ទាំងនោះ ត្រូវបាន​គណនេយ្យករ ឬ​ប្រធាន​អង្គភាព​យកទៅ​ចាយវាយ​ជា​បុគ្គល ឬ​ជា​សមូហភាព។



លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា អះអាងថា មន្ត្រី​ខ្មោច​ទាំងនោះ​មាន​ចំនួន​រាប់ពាន់នាក់​នៅ​គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់។ ដោយសារតែ​មន្ត្រី​ខ្មោច​ទាំងនោះ រដ្ឋ​ត្រូវ​ចំណាយ​ថវិកាជាតិ​អស់​ជាច្រើន​ជា​រៀងរាល់ខែ។

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ចថ្មីៗ ជាមួយ​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ដូចតទៅ៖








© រក្សាសិទ្ធិដោយ thmeythmey.com