ជាតិ
សារព័ត៌មានថ្មីៗ និង​ដើមអម្ពិល​ត្រៀម​ប្តឹង​អ្នក​លួច​ព័ត៌មាន
31, Mar 2015 , 2:21 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើមអម្ពិល​ត្រៀម​ប្តឹង​ស្ថាប័ន​ព័ត៌មាន​ណា​ដែល​បាន និង​កំពុង​លួច​ព័ត៌មាន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ស្ថាប័ន​ម្ចាស់​ដើម។ ការព្រមាន​នេះ​បានធ្វើ​ឡើង​ស្រប​ពេលដែល​ការលួចចម្លង​ព័ត៌មាន​នៅតែមាន​សកម្ម​ភាព​ដដែល។



ដោយ​សង្កេតឃើញ​ការ​លួច​ព័ត៌មាន​នៅតែ​បន្តសកម្មភាព និង​ដោយ​ចង់​លើកកម្ពស់​ក្រមសីលធម៌​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​នោះ សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើមអម្ពិល​បាន និង​កំពុង​ត្រៀម​រៀបចំ​ពាក្យបណ្តឹង​ប្តឹង​បណ្តាញសារព័ត៌មាន​ទាំងឡាយណា ដែល​បាន​លួច​ចម្លង​ដំណឹង​ពី​សារព័ត៌មានថ្មីៗ និង​ដើមអម្ពិល​ដោយ​ខុសច្បាប់។

សារព័ត៌មាន​ដើមអម្ពិល និងថ្មីៗ សូម​ព្រមាន​ទុកជាមុន​ថា អ្នក​លួច​ព័ត៌មាន​ទាំងឡាយ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់ ប្រសិនបើ​ពួកគេ​នៅ​បន្តសកម្មភាព​លួ​យ​ចម្លង​ខុសច្បាប់​នោះ។ មេធាវី​នៃ​សារព័ត៌មាន​ដើមអម្ពិល និងថ្មីៗកំពុង​រៀបចំ​ឯកសារ​បណ្តឹង​ប្តឹង​ប្រឆាំងនឹង​អ្នក​លួច​ចម្លង​ព័ត៌មាន​ដោយ​ខុសច្បាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com