ពីនេះ ពីនោះ
អ្នក​កើត​ឆ្នាំមមែ​ទំនាយ​ថា៖មនុស្ស​ប្រុស«ស៊យ» មនុស្ស​ស្រី«ហេង»!
11, Apr 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ក្នុងឆ្នាំនេះ​អ្នក​មិនសូវ​បាន​ស្រួលបួល​ទេ គឺថា​អ្នក​ត្រូវតែ​ជួបប្រទះ​នឹង​ឧបសគ្គ​ជា​ញឹកញយ​ក្នុង​ដំណើរ             ការធម្មតា​របស់​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ ប្រឹង​រម្ងាប់​ចិត្ត​ទប់​ទល់នឹង​អធិការ​ណ៍​ឲ្យ​មែនទែន ហើយ​គួរ​តាំងចិត្ត​ធ្វើការ​ងារ ឬ​កិច្ចការ​ណា​ដោយ​សេចក្តី​ឧស្សាហ៍​និង​ស្វាហាប់ ទី​ចុង​បំផុត​អ្នក​ខំ​បំពេញ​ឲ្យ​បាន​អង់អាច​ជានិច្ច។ បើ​អ្នកធ្វើ​យ៉ាងនេះ​បាន​ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់បើ​ឡើងវិញ​ក្នុង​រវាង​ឆ្នាំនេះ។



បើជា​មនុស្ស​ស្រី​ទំនាយ​ថា៖ក្នុងឆ្នាំនេះ នឹងមាន​ផល​ល្អប្រសើរ​ណាស់ បាន​លាភ​ធំ តែ​មុននឹង​កើត​លាភ ផល​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជាមុនសិន​ដែរ ហេតុនេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​បន្តិច ដោយ​ត្រូវ​ចោរកម្ម​វា​បំណង​ទុក បន្ទាប់ពីនោះ​ទៅ​អ្នក​ត្រូវ​បានទទួល​មុខតំណែង​ថ្មី មាន​នាទី​ទទួលខុសត្រូវ​ខ្ពស់ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវបាន​នោះ​នឹង​បានមកពី​ទី​ឆ្ងាយ​តែ​ត្រូវ​ខំ​រក្សា​កាយ​ឲ្យ​ល្អ​ក្រែង​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង។ ព្រោះ​ជា​ឆ្នាំ​ដែល​ហៅថា«ទុក្ខ​លាភ»បាន​ទុក្ខ​ហើយ ទើបបាន​លាភ​មក​តាម​ក្រោយ៕

ប្រភព៖ សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំមមែ សប្តស័ក (ព.ស.២៥៥៩-គ.ស.២០១៥)



© រក្សាសិទ្ធិដោយ thmeythmey.com