ជាតិ
សង្គមជាតិ
អភិបាលខេត្ត​សៀមរាប​ថា​ម្ហូបអាហារ​និង​ផ្ទះសំណាក់​មិន​ឡើងថ្លៃ​ទេ​នៅ​ថ្ងៃ​អង្គរ​សង្ក្រាន្ត
12, Apr 2015 , 4:25 pm        
រូបភាព
លោក ឃឹម ប៊ុនសុង និងលោក ហ៊ុន ម៉ានី ក្នុងពិធីបួងសួងសុំសេចក្តីសុខមុនថ្ងៃអង្គរសង្រ្កាន្តនៅអង្គរវត្ត ថ្ងៃទី១២ មេសា ឆ្នាំ២០១៥។
លោក ឃឹម ប៊ុនសុង និងលោក ហ៊ុន ម៉ានី ក្នុងពិធីបួងសួងសុំសេចក្តីសុខមុនថ្ងៃអង្គរសង្រ្កាន្តនៅអង្គរវត្ត ថ្ងៃទី១២ មេសា ឆ្នាំ២០១៥។
សៀមរាប៖ អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា នឹងមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​លើស​កន្លះ​លាន​នាក់ នឹង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥នេះ។ លោក​បន្តថា ខេត្ត​បានទទួល​រៀបចំ​កម្មវិធី​ជាច្រើន ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​ក្នុង​ថ្ងៃ​អង្គរ​សង្ក្រាន្ត។ ទាក់ទង​នឹង​ម្ហូបអាហារ លោក ឃឹម ប៊ុន​សុង ថា​ខេត្តសៀមរាប​ជា​ខេត្ត​ទេសចរណ៍ ដូច្នេះ​រដូវ​ណា​ក៏​ជា​រដូវ​បុណ្យទាន​សម្រាប់​អ្នកលក់ដូរ​ដែរ ដូច្នេះ​ការដំឡើងថ្លៃ​ទំនង​ពុំមាន​នោះទេ។ ចំណែក​ផ្ទះសំណាក់ និង​សណ្ឋាគារធំៗមួយចំនួន អភិបាលខេត្ត​សៀមរាប​ថា មានការ​បញ្ចុះតម្លៃ​ពិសេស​មុន​ថ្ងៃ​ចូលឆ្នាំ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ភ្ញៀវ​ទាំងនោះ មក​កម្សាន្ត​ខេត្តសៀមរាប។



សូម​ស្តាប់​ការបញ្ជាក់​របស់លោក ឃឹម ប៊ុន​សុង




© រក្សាសិទ្ធិដោយ thmeythmey.com