ជាតិ
សង្គមជាតិ
Guinness World Records កំពុងត្រួតពិនិត្យនំអន្សមយក្ស
13, Apr 2015 , 9:08 am        
រូបភាព
សៀមរាប៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ តំណាង​ក្រុមការងារ​របស់  Guinness World Records  បាននិងកំពុង​ត្រួតពិនិត្យ​នំអន្សម​យក្ស។ មាន​មនុស្ស​ជាច្រើន កំពុង​ចោម​មើល​នំអន្សម ដែល​គេ​កំពុង​ដកចេញ​ពី​ពុម្ព​ចំ​ហុយ។




នំអន្សម​យក្ស​ទម្ងន់ ៣,២តោន បាន​ឆ្អិន​ហើយ នៅ​ម៉ោង៨យប់​ថ្ងៃទី១២ មេសា។ ចាប់ពី​ម៉ោង៨ព្រឹក​ថ្ងៃទី១៣នេះ តំណាង​របស់ Guinness World Records  កំពុងផ្តល់​ពិន្ទុ និង​មើល​គុណភាព​របស់​នំអន្សម​យក្ស។ បើតាម​តំណាង​ក្រុម​ចុងភៅ លទ្ធ​នឹង​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ។

គួររម្លឹកថា ក្រោយពេល​ពិនិត្យ​រួចហើយ នំអន្សម​យក្ស​នឹង​ត្រួវ​ដង្ហែ​ចេញពី​សណ្ឋាគារ អង្គរ​ផា​លេស នៅ​ម៉ោង២រសៀល​នេះ ឆ្ពោះទៅ​ទី​លានជល់ដំរី ទីតាំង​ដែល​ត្រូវដាក់​បង្ហាញ​ជា​សាធារណ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។ ហើយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ នំអន្សម​យក្ស​គ្រោង​នឹង​រៀបចំ​ពិធី​សម្ពោធ និង​កាត់​ចែក​អ្នកទស្សនា​ភ្លក់​ដោយ​ឥតគិតថ្លៃ​នៅពេលនោះ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com