ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ ផឹកស្រា ជក់បារី និង​ការ​គេង​ស្រមុក មាន​អ្វី​ទាក់ទង​គ្នា​ទៅ?
05, Sep 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
មូលហេតុ​ដ៏​ច្បាស់លាស់​បំផុត នៃ​ការ​គេង​ស្រមុក​លឺខ្លាំងៗ គឺ​ការ​ផឹកស្រា និង​ជក់បារី​នៅពេល​ល្ងាច។ ឥទ្ធិពល​នៃ​ការផឹក​ស្រា ចំនួនច្រើនៗ នឹង​ធ្វើឱ្យ​សាច់ដុំ​នៅ​បំពង់​ករលា ឬ​ធូរ ដែល​វា​ពិតជា​អំណោយផល​ល្អ​ណាស់ សម្រាប់​ធ្វើឱ្យ​ស្ទាក់​ផ្លូវដង្ហើម។ ចំណែកឯ​ការជក់បារី​វិញ វា​នឹង​ធ្វើឱ្យ​បុគ្គល​នោះ ប្រឈមមុខ​កាន់តែខ្លាំង នឹង​ការស្ទះ​ផ្លូវដង្ហើម​ដែរ ព្រោះ​ផ្សែង​បារី នឹងធ្វើ​ឱ្យចេញ​ជា​សារធាតុ​រំអិល ឬ​សំបោរ និង​ហើម​នៅ​ខាងក្នុង​បំពង់ក។ ហេតុ​ដូច្នេះហើយ បើសិនជា​ករណី​ទាំងពីរ​នេះ​កើតឡើង​ជាមួយគ្នា លើ​បុគ្គល​តែ​ម្នាក់ ឱកាស​នៃ​ការស្ទះ​ផ្លូវដង្ហើម នឹងមាន​សភាព​ធំធេង ទាំង​អ្នក​ជក់បារី​ផ្ទាល់ និង​អ្នក​ស្រូប​ផ្សែង​បារី។ ចំពោះ​ដំណោះស្រាយ ឬ​ដើម្បី​កាត់បន្ថយ​ការ​គេង​ស្រមុក​វិញ អ្នក​គួរតែ​ផ្តល់​គម្លាត នៃ​ការ​ផឹកស្រា ឬ​ជក់បារី ពី​ការ​គេង ឱ្យបាន​យ៉ាងហោចណាស់ ៤ ម៉ោង៕


 
ផ្តល់សិទ្ធិដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com