ជាតិ
លោក សៅ សុខា បែងចែក​ភារកិច្ច​ឲ្យ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ១៦រូប
22, Apr 2015 , 5:36 pm        
រូបភាព

 
នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានចេញ​សេចក្តីសម្រេច បែងចែក​ភា​រិ​កច្ច ជូន​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំនួន១៦រូប ។



មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទាំង១៦រូប​ ត្រូវបាន​បែងចែក​ភារកិច្ចផ្សេងៗគ្នា ទៅតាម​ផ្នែកនីមួយៗ ដែលត្រូវអនុវត្ត​ ។បើតាម​សេចក្តីសម្រេច ដែល​ចុះហត្ថលេខា​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥  មេបញ្ជាការរង​ដែល​ត្រូវ​បែងចែក​ភារកិច្ច​ទាំងនោះ​រួមមាន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន មេបញ្ជាការរង និង​ជា​នាយសេនាធិការ ត្រូវ​ទទួល​ការងារ​ប្រតិបត្តិការ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ភេ​ង ឈូ​ន មេ​បញ្ជា​ករង ត្រូវ​ទទួល​ការងារ​កសាង​កម្លាំង  លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រាក់ សិទ្ឋិ មេបញ្ជាការរង ត្រូវ​ទទួល​ការងារ​បុគ្គលិក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ិន សូ​ផាន្នី មេបញ្ជាការរង ត្រូវ​ទទួល​ការងារ​យុ​ត្តិ​ធ​ម៍ និង​អធិការកិច្ច​បច្ចេកទេស ឧ​ត្ត​ម​សេនីយ៍​ឯក យ៉ា គឹមអ៊ី មេបញ្ជាការរង ទទួល​ការងារ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន  លោក ឧ​ត្ត​ម​សេនីយ៍​ទោ សេង សុង មេបញ្ជាការរង ត្រូវ​ទទួល​ការងារ​ភស្តុភារ​និង​បច្ចេកទេស លោក ឧ​ត្ត​ម​សេនីយ៍​ទោ ទៀវ ប៊ុន ខេង មេបញ្ជាការ​ង ត្រូវ​ទទួល​ការងារ​សម្ភារ និង​បច្ចេកទេស និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មេបញ្ជាការរង ត្រូវ​ទទួលបន្ទុក​ការងារ​សណ្តាប់ធ្នាប់ និង​ការពារ​ឥស្សរជន ជាដើម។ល។

បើតាម​សេចក្តីសម្រេច​ខាងលើ​ដដែល​ការបែងចែក​ភា​កិច្ច​នេះ ដើម្បី​ពង្រឹង​នូវ​ប្រសិទ្ធភាព​ការងារ និង​ការទទួលខុសត្រូវ​រប​ស់​មេបញ្ជាការរង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំងនោះ។ក្រៅពី​ភារកិច្ច​ដែល​បាន​បែងចែក​ខាងលើ មេបញ្ជាការរង​ទាំង១៦រូប ក៏ត្រូវ​ទទួលខុសត្រូវ​បំពេញការងារ​មួយចំនួនទៀត​ផងដែរ តាម​ការ​ប្រគល់ជូន​ជាក់ស្តែង​របស់​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។




© រក្សាសិទ្ធិដោយ thmeythmey.com