អន្តរជាតិ
ប្រជាជន​ហ្វីលីពីន​ទាមទារ​ការប្រកួត​ឡើងវិញ​រវាង Floydនិង​ Pacquiao
03, May 2015 , 2:36 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយ​Manny Pacquiao ចាញ់​ការប្រកួត​ជាមួយ​កីឡាករ Floyd Mayweather នៅក្នុង​ការប្រកួត​ប្រចាំ​សតវត្ស​ឡា​វេ​ហ្កា​ស​ប្រជាជន​ហ្វីលីពីន​ភាគច្រើន​បានបង្ហាញ​ការខឹង​សម្បារ និង​ចោទប្រកាន់​ចៅក្រម​ដាក់ពិន្ទុ​ដល់​កីឡាករ​ប្រកួត​ថែម​ទៀតផង។ ពួកគេ​បាន​ថ្លែង​ដោយ​កំហឹង​ដោយ​ទាមទារ​អោយមាន​ការប្រកួត​ឡើងវិញ​រវាង​កីឡាករ​ទាំងពីរ​ផងដែរ។



អ្នកទស្សនា​ភាគច្រើន​រួមទាំង​ប្រជាជន​ហ្វីលីពីន​ផង​បានបង្ហាញ​ការខកចិត្ត ក្រោយ​ឃើញ​កីឡាករ Manny Pacquiaoចាញ់​ការប្រកួត​ជាមួយ​កីឡាករ​អាមេរិក​ Floyd Mayweather នៅក្នុង​ការប្រកួត​ប្រចាំ​សតវត្ស​នៅ​ឡា​វេ​ហ្កា​ស​នៅ​ថ្ងៃអាទិត្យ​នេះ។ អ្នកខ្លាំង​ខឹងសម្បារ​អ្នកខ្លះ​ខកចិត្ត​ខ្លះទៀត​អះអាងថា​ការប្រកួត​មិនមាន​ភាពយុត្តិធម៌​ឡើយ។ ចំណែក​ប្រជាជន​ហ្វីលីពីន​ឯណោះ​វិញ​សុទ្ធតែ​រំពឹងថា​កីឡាករ​របស់ខ្លួន​នឹង​ផ្តួល​កីឡា​អាមេរិក ហើយ​ប៉ុន្តែ​ចុងក្រោយ​លទ្ធផល​បែរជា​ចាញ់​ទៅវិញ។

ប្រជាជន​ហ្វីលីពីន​ភាគច្រើន​មិន​ពេញចិត្ត​លទ្ធផល​នៃ​ការប្រកួត​ឡើយ ពួកគេ​បាន​អះអាងថា​ Pacquiao សក្តិសម​នឹង​ទទួលបាន​តំណែង​ជើងឯក​នេះ។ នៅក្នុង​ទីក្រុង​ General Santos ប្រជាជន​ហ្វីលីពីន ដែល​តាមដាន​យ៉ាង​ជក់ចិត្ត​ដិតអារម្មណ៍​ចំពោះ​ការប្រកួត​ពិសេស​នេះ​ត្រលប់​ជា​ស្រែក​ទ្រ​ហោយំ​ក្រោយ​ដឹងថា​Pacquiaoចាញ់​ការប្រកួត​ដោយ​ពិន្ទុ។ អ្វីដែល​សំខាន់​ពួកគេ​បានប្រកាស​ទាមទារ​អោយមាន​ការប្រកួត​ឡើងវិញ ព្រោះ​ការប្រកួត​លើក​នេះ​មិនមាន​យុត្តិធម៌​គ្រប់គ្រាន់​នោះឡើយ។

តាមពិតទៅ​មិនមែន​មានតែ​ប្រជាជន​ហ្វីលីពីន​ឯណា​ដែល​ចាត់ទុក​ការដាក់​ពិន្ទុ និង​សម្រេច​លទ្ធផល​នៃ​ការប្រកួត​ជាការ​លំអៀង និង​មិន​យុត្តិធម៌​នោះ​ប៉ុន្តែ​អ្នកទស្សនា​ជាច្រើន​ផ្សេងទៀត​ក៏​ចាត់ទុក​ការដាក់​ពិន្ទុ​ថា​មិន​ត្រឹមត្រូវ​ដូចគ្នា។

គួរបញ្ជាក់​ផងដែរ​ថាបើ​តាម​សារព័ត៌មាន​ CNN ការផ្គូផ្គង​កីឡាករ​ទាំងពីរ​នេះ​បាន​ចំណាយពេល​អស់​រយៈពេល​ប្រមាណ៥ឆ្នាំ។ ចំណូល​ដែល​ទទួលបាន​ពី​ការរៀបចំ​ឲ្យ​មាន​ជំនួប​នៅ​ថ្ងៃអាទិត្យ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ពី៣០០លាន ​ទៅ៤០០លាន​ដុល្លារ​អាមេរិក។ សំបុត្រ​ដែល​ថោក​បំផុត​មានតម្លៃ១៥០០ដុល្លារ​អាមេរិក ហើយឡើងដល់ ៨ពាន់ដុល្លារ ៤សែនដុល្លារ និង ៥សែនដុល្លារ​អាមេរិក៕



© រក្សាសិទ្ធិដោយ thmeythmey.com