ជាតិ
ប្លែកៗ
លោក​នាយក​រដ្ឋមន្ត្រី ក៏​ប្រើ​ប្រាស់ទូរសព្ទដៃ​បែ​បសន្សំ​សំចៃ​ផង​ដែរ?
10, Jul 2015 , 12:37 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីឆែក​រក password wifi។ រូបថត​ហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ
លោកនាយករដ្ឋមន្ត្រីឆែក​រក password wifi។ រូបថត​ហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ
ដោយ: ថ្មីៗ
ប្រហែល​ជា​ប្រព័ន្ធ​ទូរសព្ទថ្លៃពេកទេដឹង? ឬក៏​លោក​នាយក​រដ្ឋមន្ត្រី មិន​បាន​ភ្ជាប់គម្រោង​អ៊ីន​ធ័រណិតដែលមាន​តម្លៃថោក? រូបភាពមួយ​ដែល​បង្ហោះ​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​បង្ហាញ​ថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សួរ​លេខសម្ងាត់ (password) wifi នៅ​ទី​ស្តីការគណៈ​រដ្ឋមន្ត្រី​នា​ជំនួប​ប្រចាំសប្តាហ៍នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា នេះ។



លោក ខៀវ កាញារីទ្ធ បាន​សរសេរនៅ​លើ​គណនីហ្វេសប៊ុក​របស់​ខ្លួន​ថា៖ «នាយករដ្ឋមន្ត្រី​របស់​ខ្ញុំ​កំពុង​ឆែក​រក​ Password Wifi»។ ដូច្នេះ​វា​មិន​មែន​ជារឿង​ដែល​គួរឲ្យ​ខ្មាសអៀននោះទេ នៅ​ដែល​អ្នក​ចូល​ហាង ឬទី​សារធារណៈនានា ហើយ​សួរ​រក Password wifi ពីព្រោះលោក​នាយក​រដ្ឋមន្ត្រីក៏​ធ្វើ​យ៉ាង​ដូច្នេះដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com