ជាតិ
លោក ហេង សំរិន ច្រឡំ​ហៅ​លោក ស ខេង ថា ក្រឡាហោមគង់
13, Jul 2015 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហេង សំរិន ប្រធានរដ្ឋសភា មិនទាន់​ទម្លាប់​ហៅ​លោក ស ខេង ជាមួយនឹង​គោរមងារ​ថ្មី ជា «សម្តេច​ក្រឡាហោម» បាន​រត់មាត់​នោះឡើយ។ ខណៈដែល​សភា​រៀបចំ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល កាលពី​ព្រឹក​ថ្ងៃទី១៣ ខែកក្កដា លោក ហេង សំរិន បានអនុញ្ញាត​ឲ្យ​លោក ស ខេង ឡើង​ថ្លែង​ការពារ​ច្បាប់​ក្នុងនាម​រដ្ឋាភិបាល។



មានសំឡេង៖



ប្រធានរដ្ឋសភា បាន​ច្រឡំ​មាត់​ហៅ​លោក ស ខេង ថា​ជា «សម្តេច​ក្រឡាហោមគង់» ដល់​ទៅ​ពីរលើក ហើយ​សមាជិកសភា​ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង៦៨នាក់ បានត្រឹមតែ​សើចញឹមៗប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទើប​ទទួលបាន​គោរព​ងារ​ជា «សម្តេច​ក្រឡាហោម» តាមរយៈ​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃទី១៤ ខែមិថុនា ហើយ​បន្ទាប់មក លោក​ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដូច​លោក សាយ ឈុំ។ «ក្រឡាហោមគង់» គឺជា​ឈ្មោះ​វីរបុរស​ខ្មែរ​ម្នាក់​ដែល​បាន​បះបោរ​ប្រឆាំងនឹង​អាណានិគម​បារាំង ជាពិសេស​កាលពី​អំឡុង​ឆ្នាំ១៨៨៥ ដល់​ឆ្នាំ១៨៨៦ ៕


© រក្សាសិទ្ធិដោយ thmeythmey.com