អត្ថបទពាណិជ្ជកម្ម
រីករាយ​ការបង់​រំ​លោះ​អត្រា​ការប្រាក់ ០% និង​រង្វាន់​សន្ធឹកសន្ធាប់​ពី​Samsung!
27, Jul 2015 , 2:25 pm        
រូបភាព
ដោយ: ថ្មីៗ



ក្រុមហ៊ុន​សាម​សុង​បាន​ខិតខំ​ពុះពារ និង​ទទួលបាន​ជោគជ័យ​ដ៏​ធំ ក្លាយជា​ម៉ាក​ផលិតផល​បច្ចេកវិទ្យា​ដែល​លក់ដាច់​បំផុត​នៅ​អាស៊ី ដែលមាន​គុណភាព​ល្អ និង ការធានា​រយៈពេល​យូរ​ជាងគេ បើ​ប្រៀបធៀប​ជាមួយ​ផលិតផល​ដទៃទៀត។ឥឡូវនេះ​លោកអ្នក​អាចបំពេញ​នូវ​ក្តី​ស្រ​ម៉ៃ​ក្នុង​ការទិញ​នូវ​គ្រឿង​អេ​ឡិច​ត្រូ​និ​ចទំនើបៗបាន​ហើយពី​ការបង់​រំ​លោះ​ដោយ​មិន​គិតការ​ប្រាក់​រយៈពេល 6 ខែ ពី​ក្រុមហ៊ុន​សាម​សុង​ក្នុង​កម្មវិធី​Happy Buying on Samsung Days។

រាល់​ការ​ជាវ​ផលិតផល​ទូរទស្សន៍​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ទូទឹកកក​និង​ម៉ាស៊ីនត្រជាក់​សាម​សុង​ដែលមាន​តម្លៃ​ចាប់ពី250$ឡើងទៅ​លោកអ្នក​មិន​ត្រឹមតែ​អាច​បង់​រំ​លោះ​ដោយ​មិន​គិតការ​ប្រាក់​ប៉ុណ្ណោះ​ទេ​លោកអ្នក​ក៏​អាច​ទទួល​បានការ​អត្ថប្រយោជន៍​ដូចខាងក្រោម៖

ជាវ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​សាម​សុង ActivDual Wash ប្រភេទ​ណាមួយ លោក​អ្នកនឹង​ទទួលបាន​ទឹក​ក្រអូប Downy ដើម្បី​បង្កើន​ភាពស្រស់​ស្រាយ និង​ក្លិនក្រអូប​ជាប់​សម្លៀកបំពាក់។ ជាវ​ទូរ​ទឹកកក​សាម​សុង ចាប់ពី​ម៉ូ​ដែល​RT 25ឡើងទៅ នឹង​ទទួលបាន​កាបូប​ដ៏​ស្រស់ស្អាត​មួយភ្លាម។ ជាវ​ទូរទស្សន៍​សាម​សុង​ដែលមាន​មុខងារ​ជា​Smart TVចំនួន 250 គ្រឿង​ដំបូង​គេ នឹងមាន​ឱកាស​ទទួល​បានការ​លេង​Facebook ដោយ​ឥត​កំណត់ ព្រម​ជាមួយនឹង​ទិន្នន័យ អ៊ី​ន​ធឺ​ណែ​ត​រហូតដល់​ទៅ 24GB សម្រាប់​រយៈពេល 3 ខែ នៅលើ​ម៉ូ​ឌឹ​ម​Cellcard Dongleរបស់លោក​អ្នក ។ 

ប្រញាប់​ឡើង! កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ហួស​ឲ្យ​សោះ! សូម​អញ្ជើញ ទៅកាន់​ហាង​ទំនើប សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​ស្វែងរក​ព័ត៌មាន​លម្អិត និង​ផលិតផល​ប្រណិត ដែល​លោកអ្នក​ត្រូវការ​នៅពេលនេះ ហើយ​រីករាយ​ទាំងអស់គ្នា ជាមួយនឹង​ការទិញ​ទំនិញ នៅ ក្នុង​ថ្ងៃ​ពិសេស​របស់​សាម​សុង ចាប់ពី​ថ្ងៃទី24 ខែកក្កដា ដល់​ថ្ងៃទី 24 សីហា ឆ្នាំ 2015 នេះ។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាពថ្មីៗជូន​មនុស្ស​គ្រប់ រូប​គ្រប់​ទីកន្លែង។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTEឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED។ យើង មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក។

ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.comនិង global.samsungtomorrow.com


© រក្សាសិទ្ធិដោយ thmeythmey.com