ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​ប្រកាស​ជ្រើស​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​ប្រទេស​ថៃ
29, Jul 2015 , 10:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ដំណឹង​ជ្រើស​បេក្ខជន-បេ​ក្ខ​នារី​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ រយៈពេល​ពីរ​ឆ្នាំ នៅ​ប្រទេស​ថៃ ក្រោម​កម្មវិធី​អាហារូបករណ៍​របស់ Chulabhorn Graduate Institute –The ASEAN Foundation នៃ​វិទ្យាស្ថាន​ឧត្ដមសិក្សា CHULABHORN (CGI) ។ អាហារូបករណ៍​នេះ ផ្តល់​ដល់​បេក្ខជន​មកពី​បណ្តា​ប្រទេស​ជា​សមាជិក នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN)។



មុខវិជ្ជា​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ក្នុង​កម្មវិធី​អាហារូបករណ៍​នេះ រួមមាន ១, Applied Biological: Environmental Health ២, Environmental Toxicology និង៣, Chemical Biology ។ បេក្ខជន​ដែល​ចាប់អារម្មណ៍​កម្មវិធី​អាហារូបករណ៍​ខាងលើ អាច​ស្វែងរក​ព័ត៌មាន​លម្អិត តាមរយៈ​គេហទំព័រ www.cgi.ac.th or www.aseanfoundation.org

បេក្ខជន​ត្រូវដាក់​សំណុំ​ឯកសារ​ពាក់ព័ន្ធ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច Email: [email protected] ឲ្យ​បាន​មុន​ថ្ងៃទី៣០ ខែ​វិ​ច្ឋិ​កា ឆ្នាំ២០១៥៕


Tag:
 ក្រសួងអប់រំ
 អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com