ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពលរដ្ឋ​ល្ងង់ខ្លៅ​តែង​ចាញ់បោក​អ្នកនយោបាយ​ម្តង​ហើយ​ម្តងទៀត
07, Nov 2015 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តី​របស់​អ្នក​បដិវត្ត​រុស្ស៊ី និង​ជា​អ្នកនយោបាយ​កុ​ម្មុយ​នី​ស​ដ៏​ល្បី​ល្បាយ​បំផុត​នៅលើ​ពិភពលោក កាលពី​ជិត ១០០ ឆ្នាំមុន គឺ​លោក ឡេ​នី​ន នៅតែ​ត្រូវ​នឹង​បច្ចុប្បន្ន​ភាពជាក់ស្តែង​ដដែល។ លោក ឡេ​នី​ន ដែល​បាន​និយាយថា៖«នៅពេលដែល​ប្រទេសមួយ មាន​ពលរដ្ឋ​ល្ងង់ខ្លៅ តែងតែ​ត្រូវ​អ្នកនយោបាយ​បោក​ម្តង​ហើយ​ម្តងទៀត»។



ទ្រឹស្តី​នេះ ត្រូវ​អ្នកវិភាគ និង​បញ្ញវន្ត​ជាច្រើន ទទួលស្គាល់ថា ឆ្លុះបញ្ចាំង​ពី​ការពិត​នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន។ ពីព្រោះថា ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​ខ្វះ​ចំណេះដឹង​នៃ​ការគិត​ពិចារណា​ទៅលើ​សកម្មភាព​របស់​អ្នកនយោបាយ មើលមិនឃើញ​ពី​ទុច្ចរិត​ភាព​របស់​អ្នកនយោបាយ​នោះទេ។

មិនតែប៉ុណ្ណោះ នៅក្នុង​សង្គម​ខ្មែរ​មិន​សម្បូរ​អ្នកនយោបាយ​អាជីព ឬ​អ្នកនយោបាយ​ដែលមាន​បេះដូង​ពិតប្រាកដ​ចង់​ជួយ​ប្រជាជន និង​ជាតិ​របស់ខ្លួន​ឡើយ។ ម្លោះ​ហើយ ពួកគេ​ប​ង្វ​ក់​តែ​ការគិត​របស់​ប្រជាពលរដ្ឋ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​របស់ខ្លួន​ប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com