អត្ថបទពាណិជ្ជកម្ម
រោងភាពយន្ត​ផ្លា​ទីនៀ​ម​បានប្រគល់​មូលនិធិ​សប្បុរសធម៌​ចំនួន ២០០០ ដុល្លារ ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា
10, Aug 2015 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កាលពី​ព្រឹក ថ្ងៃទី ១០ ខែសីហា កន្លងទៅនេះ រោងភាពយន្ត ផ្លា​ទី​នៀម បាន​បរិច្ចាគ​ថវិការ​ចំនួន ២០០០ដុល្លារ ទៅ​ឲ្យ​ឲ្យ​មន្ទីរពេទ្យ​គន្ធរ​បុ​ប្ជា។ ថវិការ​នេះ បាន​ពី​ការចាក់​បញ្ចាំង​រឿង Mission Impossible: Rogue Nation ចំនួន ៤ លើក នៅ រោងភាពយន្ត ផ្លា​ទី​នៀម សូរិយា និង​រោងភាពយន្ត ផ្លា​ទី​នៀម សៀមរាប ក្នុងឱកាស​គំរប់​ខួប ៤ឆ្នាំ នៃ​រោងភាពយន្ត​ផ្លា​ទី​នៀម។

រោងភាពយន្ត​ផ្លា​ទី​នៀម​បានរៀបចំ​កម្មវិធី គំរប់​ខួប ៤ឆ្នាំ នៅឯ​ផ្សារ​ទំនើប​សុរិយា ជាន់​ទី៥ និង រោងភាពយន្ត ផ្លា​ទី​នៀម សៀមរាប កាលពី​ថ្ងៃទី ០៤ សីហា​កន្លងទៅ។ កម្មវិធី​នេះ​ធ្វើឡើង ដើម្បី​អបអរ​ដល់​ការ​ដំនើរការ​រោងភាពយន្ត​ផ្លា​ទី​នៀម រយៈពេល៤ឆ្នាំ​កន្លងមកនេះ។ 
 
គួរបញ្ជាក់​ផងដែរ​ថា រោងភាពយន្ត​ផ្លា​ទីនៀ​ម​តែងតែ​ចូលរួម​លើកស្ទួយ​សង្គម តាមរយៈ​ការជួយ​លើក​កំពស់​វិស័យ​អប់រំ​និង​សុខាភិបាល។ តួយ៉ាង រោងភាពយន្ត ផ្លា​ទី​នៀម ធ្លាប់​បានរៀបចំ និង​ចូលរួម​កម្មវិធី​សប្បុរសធម៌ផ្សេងៗ ដូចជា ការប្រមូល​មូលនិធិ​ជួយ​ដល់​កុមារកំព្រា​នៅ​ខេត្តកំពង់ស្ពឺ មូលនិធិ​ជូន​ដល់​អង្គការ​បណ្តាញ​ទូ​រស​ព័​ជំនួយ​កុមារ​កម្ពុជា និង​មូលនិធិ​ជួយ​ដល់​ប្រជាជន​នេ​ប៉ាល់​តាមរយៈ​អង្គការ ActionAid ជាដើម។ លើសពីនេះទៅទៀត រោងភាពយន្ត ផ្លា​ទី​នៀម​នឹង​បន្ត​ប្រមូល​មូលនិធិផ្សេងៗទៀត ដើម្បី​ជួយ​លើក​កំពស់​វិស័យ​អប់រំ និង​សុខាភិបាល។
អាសយដ្ឋាន៖ ផ្សារ​ទំនើប​សូរិយា ជាន់​ទី៥ ផ្លូវ​លេខ ៦៣ រាជធានី​ភ្នំពេញ កម្ពុជា 
ទំនាក់ទំនង​លេខ​ទូរ​សព្ទ 096 8 168 168/077 666 310 វេ​ប​សាយ  www.platinumcineplex.com.kh

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com