ពីនេះ ពីនោះ
តើ​ពាក្យ «ឥរិយាបថ, ឥរិយាបទ» មួយណា​ត្រូវ?
12, Sep 2015 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​មួយចំនួន នៅតែ​មិនទាន់​ដឹងថា​ពាក្យ​ទាំងពីរ​នេះ មួយណា​ត្រូវ​ឬ​ខុស​នោះទេ។ បើតាម វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា«ឥរិយាបថ»។ ពាក្យ​នេះ​ជា​នាម មានន័យថា ផ្លូវ​ឬ​គន្លង​នៃ​ឥរិយា គឺ​ការដើរ, ឈរ, អង្គុយ, ដេក៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com